ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញអ្នកថាបេះដូងអ្នកកំពុងតែមានបញ្ហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលបេះដូងអ្នកមានបញ្ហា អ្នកនឹងពិបាកដកដង្ហើម ហើយដើមទ្រូងក៏មានលក្ខណៈថប់ៗផងដែរ។ អាការៈបែបនេះកើតឡើងមិនយូរទេ ច្រើនបំផុត១នាទីគឺបាត់ហើយ។
- បើធ្ងន់ធ្ងរ អាចឈឺពីមុខទ្រូងរហូតដល់ក្រោយខ្នង ហើយអាការៈនេះ អាច១០ថ្ងៃ ឬកន្លះខែមកម្តង ឬក៏ពី៣ទៅ៥ខែរើឡើងម្តង។ រយៈពេលកាន់តែខ្លី បេះដូងអ្នកកាន់តែធ្ងន់ធ្ងរ។
- នៅពេលដែលបេះដូងអ្នកមិនល្អ អាចធ្វើឲ្យដៃឆ្វេងអ្នកស្ពឹក ព្រោះសរសៃបេះដូងអ្នកគឺមានទំនាក់ទំនងជាមួយនឹងដៃឆ្វេង។ ដូចនេះ ពេលដែលបេះដូងកើតបញ្ហា អាចធ្វើឲ្យប៉ះពាល់ដល់ដៃឆ្វេងបាន។
- ប្រសិនជាពេលដែលអ្នកក្រោកពីគេង ហើយតែងមានអារម្មណ៍ថាកគ្រិច នោះប្រហែលជាបេះដូងអ្នកកំពុងតែមានបញ្ហាហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលបេះដូងមានបញ្ហា ក្រពះ និងពោះវៀនអ្នកនឹងកើតមានបញ្ហា ដោយពិបាករំលាយអាហារ ធ្វើឲ្យអាហារដែលអ្នកញ៉ាំរួច អាចនឹងចេញមកក្រៅវិញបាន។
- នៅពេលដែលបេះដូងកើតមានបញ្ហា នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាតែងអស់កម្លាំង ដោយចង់ញ៉ាំច្រើនដើម្បីប៉ូវកម្លាំង។ ប៉ុន្តែពេលដែលអ្នកពិសារច្រើន នឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកអាចលើសបាន។ ដូចនេះ អ្នកនឹងអាចកើតជំងឺទឹកនោមផ្អែមយ៉ាងងាយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855