រួមជាមួយនឹងបន្លែផ្សេងៗ ផ្លែឈើ គឺជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹម, សារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីនចាំបាច់ច្រើនប្រភេទដែលជួយរក្សាសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយអ្នកជំងឺទឹកនោមផ្អែមក៏អាចទទួលទានផ្លែឈើបានដែរ គ្រាន់តែត្រូវទទួលទានក្នុងកម្រិតមធ្យម ដើម្បីទប់ស្កាត់ជាតិស្ករក្នុងឈាមឡើងខ្ពស់។ ថាតើផ្លែឈើអ្វីខ្លះទៅដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកជំងឺទឹកនោមផ្អែមគួរទទួលទាន ៖
១. ផ្លែប៉ោម
មានផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើនបំផុត។
២. ផ្លែបឺរ
ជាជម្រើសផ្លែឈើដ៏ប្រសើរបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះវាមានផ្ទុកជាតិស្ករទាប ប៉ុន្តែជាតិសសៃ និងអាស៊ីតខ្លាញ់ល្អ monounsaturated ខ្ពស់ដែលជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម ក៏ដូចជាកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរ។
៣. ផ្លែគីវី
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែគីវីក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary, ប៉ូតាស្យូម និងវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ នេះហើយជាមូលហេតុធ្វើឱ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៤. ក្រូច
មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
៥. ឪឡឹក
មានផ្ទុកជាតិស្ករធម្មជាតិខ្ពស់ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលចាំបាច់សម្រាប់រក្សាមុខងារតម្រងនោមប្រក្រតីចំពោះអ្នកជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត ឪឡឹកក៏មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជួយទប់ស្កាត់កាត់បន្ថយការខូចខាតសសៃប្រសាទផងដែរ។ ដូច្នេះការទទួលទានឪឡឹកក្នុងកម្រិតមធ្យម គឺល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៕