មានជំងឺកាមរោគតិចតួចប៉ុណ្ណោះដែលអាចឆ្លងគ្នាតាមរយៈការហើម។ អ្វីដែលគេឃើញញឹកញាប់បំផុតនោះគឺ Herpes Simplex Virus (HSV) និង Cytomegalovirus (CMV)។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការថើបអាចជាផ្នែកមួយដ៏ស្រើបស្រាលនៃទំនាក់ទំនងស្នេហាមនុស្សប្រុសស្រី។ ប៉ុន្តែអ្នកក៏ប្រហែលមានអារម្មណ៍ថាអាចគ្រោះថ្នាក់ដែរនៅពេលថើបម្តងៗបើសិនជាអ្នកកំពុងតែថើបនរណាម្នាក់ជាលើកដំបូង។ មធ្យោបាយដ៏ល្អបំផុតដើម្បីចៀសផុតពីជំងឺគាមរោគដោយសារតែការថើបគឺ ត្រូវនិយាយគ្នាដោយផ្ទាល់តែម្តងជាមួយដៃគូរអ្នកសិន។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលវាមិនអាចឆ្លងបានទេតាមរយៈការថើបគ្នា៖
- ជំងឺប្រមេះទឹកថ្លា៖ បាក់តេរីជំងឺកាមរោគមួយនេះអាចឆ្លងបានតែតាមរយៈការរួមភេទតាមមាត់ រន្ធគូថ ឬប្រដាប់ភេទជាមួយអ្នកមានផ្តុកជំងឺនេះដោយមិនបានការពារប៉ុណ្ណោះ។ អ្នកមិនអាចចម្លងបាក់តេរីនេះតាមរយៈទឹកមាត់ឡើយ
- ជំងឺប្រមេះទឹកបាយ៖ បាក់តេរីជំងឺកាមរោគមួយនេះដែរ អាចឆ្លងបានតែតាមការរួមភេទមិនបានការពារប៉ុណ្ណោះ ហើយក៏មិនមានក្នុងទឹកមាត់មនុស្សដែរ
- ជំងឺរលាកថ្លើម៖ ជំងឺណេះបង្កឡើងដោយវីរុស ដែលអាចរាលដាលតាមរយៈការការរួមភេទ ឬប៉ះពាល់ឈាមរបស់នរណាម្នាក់ដែលផ្តុកជំងឺនេះ ប៉ុន្តែមិនឆ្លងតាមការថើបឡើយ
- ជំងឺរលាកក្នុងអាងត្រគាក៖ នេះគឺជាការបង្ករោគដោយបាក់តេរីមួយប្រភេទដែលឆ្លងតាមរយៈការរួមភេទមិនបានការពារ។ បាក់តេរីអាចធ្វើឲ្យមានជំងឺរលាកក្នុងអាងត្រគាកបាននៅពេលដែលវាចូលទៅក្នុងទ្វារមាស មិនមែនតាមមាត់ឡើយ
- Trichomoniasis៖ វាជាការបង្ករោគដោយប៉ារ៉ាសិត ដែលឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ តែមិនឆ្លងតាមរយៈការថើប ឬរួមភេទតាមមាត់ ឬរន្ធគូថឡើយ
- ជំងឺអេដស័៖ វាគឺជាការបង្ករោគដោយវីរុសដែលដែលមិនចម្លងតាមរយៈការថើបឡើយ។ ទឹកមាត់មិនអាចផ្ទុកមេរោគជំងឺនេះឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្ទែវាអាចឆ្លងបានតាមរយៈ៖
- ទឹកកាម
- ឈាម
- ទឹករំអិលទ្វារមាស
- ទឹករំអិលរន្ធគូថ
- ទឹកដោះម្តាយ៕