រឿងនេះអាចនិយាយបានថាមិនចាំបាច់ទេ ប៉ុន្តែវាជារឿងមានប្រយោជន៍។ ការនោមក្រោយពីរួមភេទរួចប្រហែលជាជួយបង្ការការបង្ករោគនៅផ្លូវទឹកម៉ូត្របាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគនេះមានន័យថា បាក់តេរីអាចចូលទៅក្នុងផ្លូវទឹកម៉ូត្រតាមរយៈបង្ហួរនោម និងចូលទៅក្នុងប្លោកនោម។ ការនោមក្រោយពីរួមភេទរួច អាចជួយបញ្ចេញបាក់តេរីដែលចូលក្នុងពេលរួមភេទចេញពីក្នុងបង្ហួរនោមបាន។ ថ្វីបើរឿងនេះមិនមានអំណះអំណាងត្រឹមត្រូវថាអាចបង្ការការបង្ករោគនៅបង្ហួនោមដោយសារតែរួមភេទក៏ដោយ តែវាគឺជារឿងងាយស្រួលដែលអាចសាកល្បងបាន។
តើមនុស្សគ្រប់គ្នាអាចធ្វើរឿងនេះបានទាំងអស់ទេ?
ការនោមក្រោយពេលរួមភេទរួចមិនមែនជារឿងមិនល្អឡើយ តែអ្នកខ្លះទំនងជាទទួលបានប្រយោជន៍ពីវាតាមរយៈការបន្ថយការប្រឈមនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្របាន។ សម្រាប់មនុស្សស្រី ដោយសារទេបង្ហួនោមនៅជិតប្លោកនោម ដូច្នេះបាក់តែរីគឺងាយនឹងជ្រៀតចូលក្នុងប្លោកនោមនឹងបង្ករោគនៅផ្លូវទឹកម៉ូត្រណាស់បើសិនជាមិនបាននោមក្រោយរួមភេទរួចទេ។ សម្រាប់បុរសវិញ ក៏ត្រូវតែនោមចេញដែរទោះបីជាបង្ហួរនោមវែងជាងស្រ្តីក៏ដោយ។
បើសិនជាការរួមភេទមិនមានការស៊ូកបញ្ចូលលិង្គបងគួរធ្វើដូចគ្នាដែរទេ?
បើសិនជាអ៊ីមែន វាពិតជាស្រួលណាស់ហើយ។ អ្នក ឬដៃគូរអាចប៉ះពាល់គ្នាគ្រប់កន្លែងទាំងអស់នៅលើបរបេរទ្វារមាសដោយមិបនាច់ខ្វល់ថាប្រឈមកាន់តែខ្លាំងការបង្ករោគនៅផ្លូវទឹកម៉ូត្រឡើយ។
តើអ្នកគួរតែនោមឲ្យលឿនប៉ុណ្ណាទៅ?
យកល្អ អ្នកគួរទែនោមក្នុងរយៈពេល ៣០នាទីក្រោយបញ្ចប់ការរួមភេទ។ ប៉ុន្តែបើសិនជាបានកាន់តែលឿនកាន់តែល្អ។
តើរឿងនេះអាចជួយបង្ការការមានផ្ទៃពោះដែរទេ?
ការនោមបែបនេះនឹងមិនជួយបង្ការការមានផ្ទៃពោះទេ ទោះបីជាអ្នកត្រូវរួមភេទក្នុងតង់ទីពីរចេញទឹកកាមម្តងទៀតក៏ដោយ។ ក្នុងពេលរួមភេទតាមទ្វារមាស វានឹងមានការចេញទឹកកាមចូលទៅក្នុងទ្វារមាស។ ទឹកនោមត្រូវបានបញ្ចេញពីក្នុងបង្ហួរនោម។ ដូច្នេះវាគឺជារឿងពីរខុសគ្នា។ ម៉្យាងវិញទៀត ការចេញទឹកនោមចេញពីបង្ហួរនោមអ្នកនឹងមិនអាចលាងអ្វីៗចេញពីក្នុងទ្វារមាសបានឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ហើយបើសិនជាទឹកកាមចូលទៅក្នុងទ្វារមាសហើយ វាក៏នឹងមិនចេញមកក្រៅវិញដែរ។ មេជីវិតឈ្មោលកំពុងតែធ្វើដំណើរទៅមុខរួចហើយដើម្បីព្យាយាមបង្កកំណើតជាមួយមេជីវិតញី៕