ជំងឺរលាកទងសួតមានន័យថា ទងសួតដែលធ្លាប់តែដឹកនាំខ្យល់អុកស៊ីសែនទៅក្នុងសួតនោះ រងការរលាក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលបំពង់ទងសួតនេះមានការបង្ករោគ វានឹងហើម និងបង្កើតជាស្លេស្មកាន់តែច្រើន រហូតដល់កាន់តែធ្វើឲ្យពិបាកដកដង្ហើមថែមទៀត។ អាការៈរបស់ជំងឺនេះអាចមានដូចជា ក្អក ឈឺបំពង់ករ ក្តៅខ្លួន តឹងក្នុងទ្រូង និងពិបាកដកដង្ហើម។ ខាងក្រោមនេះគឺជារបៀបក្នុងការជួយព្យាបាលជំងឺរលាកទងសួត៖
- ចូរញ៉ាំទឹកឲ្យបានច្រើន តែត្រូវចៀសវាងជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
- ចូរសម្រាកឲ្យបានច្រើន
- ចូរលេបថ្នាំប្រឆាំងការរលាកដើម្បីបន្ថយការរលាក បំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅ
- ថ្នាំក្អកអាចប្រើប្រាស់បានដរាបណាក្មេងដែលឈឺនោះអាយុយ៉ាងហោចណាស់ ៦ឆ្នាំ
- ចូរបង្កើនភាពមានសំណើមក្នុងផ្ទះដូចជា ការបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងបន្ទប់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអាការៈនៅតែមិនធូរស្រាលទៀត ចូរទៅជួបគ្រូពេទ្យភ្លាម៕