ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែប្រយ័ត្នក្រោយសម្រាលកូនដោយវះកាត់រួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្រោយពេលដែលអ្នកកើតកូនបានចំនួន២៤ម៉ោង អ្នកគួរតែរៀនបែរខ្លួនចុះឡើងថ្នមៗ អង្គុយ ហើយចុះពីលើគ្រែរៀនដើរ ព្រោះមានតែការធ្វើចលនាទេ ទើបអាចធ្វើឲ្យពោះវៀន និងក្រពះអ្នកអាចដើរខ្យល់បាន។ ដូចនេះ អ្នកនឹងអាចចាប់ផ្តើមពិសារអាហារបានហើយ។ ការធ្វើបែបនេះ ក៏អាចជួយឲ្យអ្នកម្តាយអាចបត់ជើងតូច និងធំបាន ថែមទាំងអាចធ្វើឲ្យឈាមកង្វក់អាចបញ្ចេញមកផងដែរ។
  2. អ្នកមិនគួរខ្លាចប្រេះមុខរបួសប្រេះ ហើយមិនហ៊ានទៅបត់ជើងតូច ដោយទ្រាំយូរនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបានយ៉ាងងាយតែម្តង។
  3. អ្នកមិនគួរព្រោះតែបាត់បង់ឈាមច្រើនក្នុងការវះកាត់ ហើយប៉ូវខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យអ្នកទល់លាមក ថែមទាំងអាចប៉ះពាល់ដល់កូនទៀតផង ព្រោះកូនបៅទឹកដោះអ្នក។ ដូចនេះ អ្នកគួរតែញ៉ាំអាហារសាមញ្ញបានហើយ មិនគួរប៉ូវជ្រុលទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទាំងពីរបាន៕
  4. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង