ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើមុនពេលចូលងូតទឹក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរប្រើសាប៊ូដុសខ្លួនច្រើនពេកទេ ព្រោះក្នុងនោះមានសារធាតុគីមីច្រើន ធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នក ដោយអាចធ្វើឲ្យស្បែកអ្នកមានលក្ខណៈស្ងួត ថែមទាំងអាចធ្វើឲ្យស្បែកងាយប្រតិកម្មយ៉ាងងាយ។
- អ្នកមិនគួរងូតទឹកមុនចូលគេងឡើយ មានន័យថាមិនគួរងូតទឹកភ្លាម ហើយគេងភ្លាមនោះទេ ព្រោះអាចធ្វើឲ្យអ្នកពិបាកគេងលក់ណាស់។ ដូចនេះ អ្នកគួរតែងូតមុនគេងចំនួនពីពីរទៅ៣ម៉ោង។
- ងូតទឹកក្នុងពេលព្រឹក អាចធ្វើឲ្យខួរក្បាលអ្នលល្អ និងមានអារម្មណ៍ល្អពេញមួយថ្ងៃ។ ប៉ុន្តែបើអ្នកមិនទាន់ពិសារអាហារពេលព្រឹក ហើយរត់ទៅងូតទឹក អាចធ្វើឲ្យអ្នកងាយវិលមុខ ថែមទាំងជាតិស្ករអាចចុះទាបផងដែរ។ ជាពិសេស ឈាមអ្នកនឹងមិនអាចទៅផ្គត់ផ្គង់ខួរក្បាលបានគ្រប់គ្រាន់។ ដូចនេះ អ្នកគួរតែញ៉ាំអាហារពេលព្រឹករួចចំនួនកន្លះម៉ោង ទើបអាចងូតទឹកបាន។
- ក្រោយពេលដែលអ្នកបរិភោគឆ្អែតរួច អ្នកមិនគួរទៅងូតទឹកភ្លាមទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ សរសៃឈាម ស្បែក និងសាច់ដុំអ្នកផងដែរ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នក។
- អ្នកមិនគួរប្រើកម្លាំងខ្លាំងពេកក្នុងការសម្អាតខ្លួនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នកជាខ្លាំង។ ដូចនេះ រឿងទាំងនេះ អ្នកគួរតែប្រយ័ត្ន ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសម្រស់របស់អ្នក៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)