ត្របែក ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូអែមអាចទទួលទានបានទាំងខ្ចី និងទុំ ​ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថា ត្របែកអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាខ្លះចំពោះសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានត្របែក ៖

១. ជួយឱ្យស្រកទម្ងន់

ត្របែកមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន, ជាតិសសៃ និងវីតាមីន ប៉ុន្តែកាឡូរីទាប ហើយគ្មានកូឡេស្តេរ៉ូលដែលធ្វើឱ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វាក៏មានផ្ទុកជាតិស្ករតិចបំផុត បើប្រៀបជាមួយផ្លែទំពាំងបាយជូរ, ក្រូច និងប៉ោម។

២. បង្កើនសុខភាពភ្នែក

ត្របែក ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលជួយរក្សាសុខភាពភ្នែកជៀសផុតពីជំងឺផ្សេងៗ និងធ្វើឱ្យមើលឃើញបានកាន់តែច្បាស់។

៣. ព្យាបាលអាការៈទល់លាមក

ត្របែក មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ជួយសម្រួលប្រព័ន្ធរំលាយអាហារ ក៏ដូច
ជាចលនាពោះវៀនបំបាត់អាការៈទល់លាមកបានយ៉ាងឆាបរហ័ស

៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

នោះក៏ព្រោះតែ ត្របែក ជាប្រភពដ៏ប្រសើរនៃវីតាមីន C, សារធាតុ lycopene, សារធាតុ polyphenols និងសារធាតុ quercitin ដែលមានឥទ្ធិពលខ្លាំងក្លាប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។

៥. បញ្ចុះសម្ពាធឈាម

បរិមាណនៃជាតិសសៃខ្ពស់ក្នុងផ្លែត្របែក ក៏ជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ូលមិនល្អដែលធ្វើឱ្យអ្នកអាចជៀសផុតពីជំងឺសសៃឈាមបេះដូង រួមទាំងជំងឺដាច់សសៃឈាមខួរក្បាល។

៦. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ជាតិសសៃ dietary នៃផ្លែត្របែកជួយគ្រប់គ្រងការស្រូបយកជាតិស្ករដោយរាងកាយ។ ដូច្នេះវាកាត់បន្ថយឱកាសនៃការធ្លាក់ចុះ ឬកើនឡើងខុសប្រក្រតីនៃជាតិស្ករ និងអាំងស៊ុយលីនក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២៕