បើអ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ ទោះបីជាអ្នកមិនអាចក្លាយជាអ្នកមានក៏ដោយ ក៏អ្នកមិនក្រដែរ។ តើមានអ្វីខ្លះទៅ?

1. អ្នកត្រូវតែមានទម្លាប់កត់បញ្ជី មិនខ្វល់ថាអ្នកចាយទៅលើអ្វីឡើយ អ្នកត្រូវតែកត់ឱ្យបានច្បាស់លាស់ ព្រោះការកត់បញ្ជីនេះអាចឱ្យអ្នកដឹងថាអ្នកចាយទៅលើអ្វីខ្លះ។

2. អ្នកត្រូវតែបណ្តាក់ទុនមុនរយៈពេល១០ឆ្នាំ ទើបអាចចំណេញបានច្រើនក្នុងរយៈពេលដ៏យូរបែបនេះ។

3. អ្នកត្រូវតែចេះរៀបចំគំរោងទុកថាឆ្នាំក្រោយអ្នកគួរតែធ្វើអ្វីខ្លះ គួរតែរកលុយតាមរបៀបណាខ្លះ។ នៅពេលដែលគម្រោងច្បាស់ នោះគ្មានអ្វីមិនអាចសម្រេចបានឡើយ។

4. មិនត្រូវប្រញាប់ទិញឡាននោះទេនៅពេលដែលអ្នករកលុយបាន ព្រោះអ្នកអាចយកលុយទាំងនេះទៅចំណេញបានទៀត ប៉ុន្តែអ្នកអាចទិញផ្ទះបាន ព្រោះបើអ្នកលក់ អ្នកនឹងអាចចំណេញបានទៀត។

5. អ្នកត្រូវតែសន្សំលុយខ្លះដើម្បីទុករកស៊ី មិនត្រូវតែងតែចាយវាយផ្តេសផ្តាសដោយមិនចេះគិតឡើយ ត្រូវតែមានគំនិតចេះសន្សំ ទើបជីវិតអ្នកអាចជោគជ័យបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង