បើអ្នកចង់ឆាប់ជាជំងឺផ្តាសាយ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1. អ្នកត្រូវផឹកទឹកក្តៅអ៊ុនៗឱ្យបានច្រើន ព្រោះវាជួយសម្រួលដល់ជំងឺផ្តាសាយ ដោយអាចធ្វើឲ្យអ្នកឆាប់ជាបានយ៉ាងលឿន។

2. អ្នកមិនត្រូវមិនបរិភោគអ្វីឡើយនៅពេលផ្តាសាយ ផ្ទុយទៅវិញ អ្នកត្រូវតែពិសារបបរក្តៅ ឬសម្លក្តៅ ទើបជំងឺអ្នកឆាប់ជា។ និយាយរួម អ្នកគួរតែបរិភោគអាហារដែលក្តៅ ទើបអាចធ្វើឲ្យអ្នកជាបាន។

3. អ្នកត្រូវតែសម្រាកឱ្យបានច្រើន ត្រូវតែគេងឱ្យគ្រប់៨ម៉ោង មិនត្រូវខំប្រឹងធ្វើការងារច្រើនពេកទេ ព្រោះវានឹងធ្វើឱ្យជំងឺអ្នកកាន់តែយ៉ាប់ ព្រោះប្រព័ន្ធការពាររាងកាយអ្នកអាចធ្លាក់ចុះខ្លាំង នៅពេលដែលអ្នកគេងមិនគ្រប់ម៉ោង។

4. អ្នកត្រូវតែបរិភោគផ្លែឈើដែលមានវីតាមីនCឱ្យបានច្រើនដូចជា ៖ ក្រូច គីវី ក្រូចថ្លុង ឬក្រូចឃ្វិចជាដើម អ្នកក៏អាចផឹកទឹកក្រូចស្រស់បានដែរ ព្រោះវាសុទ្ធតែជាភេសជ្ជៈដែលល្អចំពោះសុខភាពពេលដែលអ្នកកំពុងតែផ្តាសាយ។

5. អ្នកក៏អាចបរិភោគសូកូឡាខ្មៅមួយដុំតូចបានដែរ ព្រោះវាល្អចំពោះជំងឺអ្នក វាអាចជាជំនួយការរបស់អ្នកបាន។

6. អ្នកអាចផឹកទឹកដោះគោ ឬទឹកដោះគោជូរបាន ព្រោះវាសុទ្ធតែជំនួយដល់ជំងឺអ្នក ប៉ុន្តែអ្នកមិនត្រូវពិសារអាហារដែលខ្លាញ់ពេកទេ ព្រោះពេលអ្នកផ្តាសាយ ក្រពះអ្នកគ្មានកម្លាំងសម្រាប់កិនអាហារបានល្អឡើយ៕