ការភ្ញាក់ពីគេងមក ស្រាប់តែមើលឃើញថា ត្របក់ភ្នែកខាងក្រោមទៅជាហើមប៉ោង ឬមានស្នាមខ្មៅៗនៅកន្លែងនេះ វាពិតជាធ្វើឲ្យមានអារម្មណ៍មិនល្អឡើយ ជាពិសេសយុវតីតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណាងដែរ បញ្ហានេះងាយស្រួលដោះស្រាយសោះ តាមរយៈការប្រើវិធីធម្មជាតិ ហើយមិនប៉ះពាល់ដល់សុខភាពទៀត នោះគឺថង់តែដែលប្រើរួច។
សារធាតុ Tannin គឺជាសារធាតុគីមីមួយប្រភេទដែលផលិតចេញពីថង់តែដែលប្រើរួច តែវាអាចជួយដល់ការកាត់បន្ថយភាពហើម និងការឡើងពណ៌ខ្មៅនៅត្របកភ្នែកខាងក្រោមបាន។
ជាទូទៅ តែភាគច្រើននឹងមានប្រសិទ្ធភាពបែបនេះ។ ប៉ុន្តែយកល្អគួរតែជ្រើសរើសតែបៃតងវិញព្រោះ៖
- ïវាមានសមត្ថភាពបង្រួញសរសៃឈាមនៅជុំវិញភ្នែកបានល្អដោយសារតែវាមានជាតិកាហ្វេអ៊ីនសម្រាប់បន្ថយការរលាកបានយ៉ាងល្អ
- ïមានសារធាតុ Epigallocatechin Gallate (EGCG) ជំនួយដល់ការទាញជាតិទឹកចេញពីក្រោមស្បែកនៅជុំវិញភ្នែក
- ïមានអង់ទីអុកស៊ីដង់ជាច្រើនដែលជំរុញដល់ការជារបស់របួស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្រាប់ការព្យាបាលវិញ អ្នកគ្រាន់តែយកថង់តែមួយថង់ដែលឆុងទឹកក្តៅរួចហើយ រួចយកវាដាក់ស្អំនៅភ្នែក និងត្របក់ភ្នែកដែលហើមនោះ ១៥ ទៅ២០នាទី ទៅបានហើយ៕