គ្រឿងស្រវឹងពិតណាស់ គឺជាមេបញ្ហាធំមួយនៅពីក្រោយភាពស្រវឹង។ ប៉ុន្តែវាមិនមែនតែងតែបង្កឡើងដោយគ្រឿងស្រវឹងតែឯងឡើយ។ លក្ខណៈបញ្ចុះទឹកនោម ឬការខ្សោះជាតិទឹករបស់វាទេទើបជាមូលហេតុដែលនាំឲ្យចេញជាអាការៈស្រវឹងកើតឡើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សារធាតុគីមីជាច្រើនឈ្មោះថា Congeners ក៏អាចធ្វើឲ្យមនុស្សយើងស្រវឹងកាន់តែខ្លាំងដែរ។ ដូច្នេះតើគ្រឿងស្រវឹងអាចបង្កជាផលវិបាកអ្វីខ្លះទៅចំពោះរាងកាយរបស់យើងទៅក្រៅពីធ្វើឲ្យស្រវឹងនោះ?

ខ្សោះជាតិទឹក

គ្រឿងស្រវឹងគឺជាភេសជ្ជៈជម្រុញដល់ការនោមច្រើន។ ហេតុដូច្នេះហើយ វាក៏ងាយនឹងធ្វើឲ្យខ្សោះជាតិទឹកទាំងក្នុងពេល និងក្រោយពេលញ៉ាំរួចដែរ។ ការខ្សោះជាតិទឹកនេះគឺជាមូលហេតុដ៏ចំបងមួយនៃការឈឺក្បាល វិលមុខ និងស្រេកទឹក។ 

ប៉ះពាល់ដល់ក្រពះពោះវៀន

គ្រឿងស្រវឹងធ្វើឲ្យរលាក និងបង្កើនការផលិតអាស៊ីតក្នុងប្រព័ន្ធរំលាយអាហារ។ អាស្រ័យទោតាមចំនួនគ្រឿងស្រវឹង វាក៏អាចបង្កើនល្បឿន ឬបន្ថយល្បឿននៃការដឹកជញ្ជូនអាហារក្នុងផ្លូវក្រពះពោះវៀនថែមទៀត។ រឿងនេះច្រើនតែធ្វើឲ្យចង្អោ ក្អួត និងរាករូស។

អតុល្យភាពអេឡិចត្រូលីត្រ

ការញ៉ាំគ្រឿងស្រវឹងអាចប៉ះពាល់ដល់កម្រិតអេឡិចត្រូលីត្ររបស់រាងកាយ។ ភាពអតុល្យភាពរបស់អេឡិចត្រូលីត្រ អាចនាំឲ្យឈឺក្បាល នៅមិនសុខ និងចុះខ្សោយកម្លាំងផងដែរ។

ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ

ការញ៉ាំគ្រឿងស្រវឹងប្រហែលជាប៉ះពាល់ដល់សមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំបាន។ អាការៈជាច្រើននៃការស្រវឹងរួមទាំង ការចង្អោ មិនឃ្លានអាហារ និងមិនអាចផ្ចង់អារម្មណ៍បាន ប្រហែលជាជាប់ទាក់ទងនឹងការប្រែប្រួលមុខងារប្រព័ន្ធភាពស៊ាំបណ្តោះអាសន្នដែរ។ 

ជាតិស្ករក្នុងឈាមចុះទាប

ការញ៉ាំគ្រឿងស្រវឹងនឹងធ្វើឲ្យការផលិតជាតិស្ករក្នុងឈាមថយចុះ។ ការថយចុះស្ករក្នុងឈាមនេះក៏ជាប់ទាក់ទងនឹងការអស់កម្លាំង វិលមុខ និងឡេះឡះដែរ។

សរសៃឈាមរីកធំ

នៅពេលអ្នកញ៉ាំគ្រឿងស្រវឹង សរសៃឈាមនឹងរីកធំ។ រឿងនេះគ្រប់គ្រាន់នឹងធ្វើឲ្យឈឺក្បាលបានដែរ។ 

ពិបាកគេង

ថ្វីបើការញ៉ាំគ្រឿងស្រវឹងច្រើនអាចធ្វើឲ្យមានអារម្មណ៍ងងុយគេងក៏ដោយ តែវាក៏មិនអាចធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់ដែរ ហើយអាចធ្វើឲ្យភ្ញាក់កណ្តាលយប់ថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅថ្ងៃបន្ទាប់ អ្នកប្រហែលជាមានអារម្មណ៍ថាងងុយគេងជាងធម្មតាថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង