ខណៈពេលដែលជំងឺអ៊ុតស្វាយមិនមែនជាជំងឺដែឡកើតឡើងជាញឹកញាប់ដូចវាធ្លាប់កើតពីមុន ប៉ុន្តែមនុស្សវ័យក្មេង និងមនុស្សធំដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺនេះ នៅតែប្រឈមនឹងវានៅឡើយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺដែលមានភាពឆ្លងខ្លាំងមួយនេះបង្កឡើងដោយវីរុស Varicella Zoster។ យ៉ាងណាមិញ សម្រាប់វ៉ាក់សាំងដំបូងសម្រាប់ចាក់ការពារជំងឺនេះ ត្រូវបានគេណែនាំឲ្យចាក់នៅអាយុពី ១២ ទៅ ១៥ខែ និងទីពីរនៅអាយុ ៤ ទៅ ៦ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ អាការៈធម្មតានៃជំងឺអ៊ុតស្វាយដែលយើងអាចសម្គាល់ដឹងយ៉ាងស្រួលនោះមានដូចជា៖
- កន្ទួលរមាស់ ពងបែក ដែលកើតឡើង ១០ ទៅ ២១ថ្ងៃក្រោយពីប៉ះពាល់នឹងវីរុសបង្កជំងឺនេះរួច
- ពងបែកនោះច្រើនតែកើតឡើងនៅម្តុំខ្នងត្រង់កណ្តៀតក្អម និងស្បែកក្បាល បន្ទាប់មករាលដាលទៅមុខ ដៃ និងជើង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្តៅខ្លួនស្ទិញៗ៕