ម្រាមមេដៃដែលគ្រិចកើតឡើងនៅពេលដែលសរសៃចងឆ្អឹងនិងឆ្អឹងយឺតដល់ដែនកំណត់របស់វា។ ចំពោះមូលហេតុរបស់វាវិញ ភាគច្រើនគឺការដួល ឬធ្លាក់ពីទីខ្ពស់ហើយជ្រាត់លើប្រអប់ដៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយអាស្រ័យទៅតាមភាពធ្ងន់ធ្ងរនៃការគ្រិច អ្នកប្រហែលជាអាចមានអាការៈជាំ តឹងឈឺ និងហើម នៅជុំវិញគល់ម្រាមមេដៃ។ អ្នកក៏អាចមានបញ្ហាពិបាកក្តាប់ដៃចាប់អ្វីមួយដែរ។ សម្រាប់ការគ្រិចម្រាមមេដៃតិចតួច យកល្អគួរតែធ្វើទៅតាមការណែនាំតាមពាក្យកាត់ RICE ខាងក្រោមនេះ៖
- Rest: ចូរចៀសវាងការប្រើប្រាស់ប្រអប់ដៃរយៈពេល ៤៨ម៉ោង
- Ice: ចូរប្រើប្រាស់វិធីស្អំទឹកកក ២០នាទីចំនួនម្តង ឬច្រើនដងក្នុងមួយថ្ងៃបើចាំបាច់
- Compression: ចូរប្រើបង់យឺតដើម្បីរុំជុំវិញមេដៃដើម្បីបន្ថយការហើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- Elevation: ចូរលើកប្រអប់ដៃឡើងខ្ពស់ជាងបេះដូងឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន៕