ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលស្ត្រីមានផ្ទៃពោះមិនគួរធ្វើក្រោយពេលដែលញ៉ាំបានរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនត្រូវហាត់ប្រាណក្រោយពេលបាយទេ ព្រោះវាអាចប៉ះពាល់ដល់ក្រពះអ្នក ជាហេតុដែលអាចធ្វើឱ្យអ្នកក្អួតបាន។
- អ្នកមិនត្រូវអានសៀវភៅក្រោយពេលបាយទេ ព្រោះវាធ្វើឱ្យក្រពះអ្នករំលាយអាហារមិនបានល្អ ហើយថែមទាំងធ្វើឱ្យកូនស្រូបយកសារធាតុចិញ្ចឹមមិនបានល្អទៀតផង។
- ប្រសិនបើក្រោយពេលបាយ អ្នកពិសារផ្លែឈើ វាអាចធ្វើឱ្យអ្នកទល់លាមកបាន។ ដូចនេះ អ្នកមិនគួរញ៉ាំផ្លែឈើក្រោយពេលដែលទើបតែពិសារបាយរួចនោះឡើយ។
- បើអ្នកគេងភ្លាមក្រោយពេលបាយ ក្រពះអ្នកនឹងមិនស្រួល។ ដូចនេះ ពេលដែលអ្នកទើបតែបរិភោគបាយរួច អ្នកគួរតែដើរហាត់ប្រាណ មិនគួរគេងភ្លាមនោះឡើយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)