ក្នុងនាមជាមនុស្សម្នាក់ មិនត្រូវខកខាននឹងរឿងទាំងនេះឡើយ។ តើមានអ្វីខ្លះទៅ?

1. នៅពេលដែលអ្នកមានលុយ អ្នកមិនត្រូវសន្សំសំចៃទេដោយមិនហ៊ានបរិភោគអាហារផ្សេងៗ ព្រោះវាអាចបំផ្លាញសុខភាពអ្នកបានយ៉ាងងាយ អ្នកត្រូវតែចងចាំថាមានតែសុខភាពល្អទេដែលអាចឱ្យអ្នករកលុយបានបន្តទៀត។

2. មានសំណាងមិនត្រូវចាំទេ អ្នកត្រូវតែចេះទៅដើរលេងគ្រប់ទីកន្លែង ព្រោះបើអ្នកចាស់ អ្នកមិនអាចដើរលេងបានទៀតទេ នោះជីវិតអ្នកនឹងគ្មានន័យ។

3. អ្នកត្រូវតែចេះរក្សាស្នេហាអ្នកឱ្យបានល្អ ព្រោះបើវារបូតទៅអ្នកមិនអាចចាប់មកវិញបានទេនោះជីវិតអ្នកនឹងបាត់បង់ភាពស្រស់ស្អាតជាមិនខាន។

4. បើអ្នកមានរឿង អ្នកមិនត្រូវទ្រាំទេ ត្រូវតែនិយាយចេញមកដើម្បីដោះស្រាយ បើទុកយូរ មិនល្អចំពោះសុខភាពអ្នកឡើយ នោះអ្នកនឹងរស់នៅក្នុងភាពទុកសោក។

5. អ្នកមិនត្រូវចងគំនុំជាមួយអ្នកដទៃទេ ត្រូវតែរៀនចេះអត់អោន ទើបល្អ មានតែការចេះអត់អោនឱ្យគ្នាទេ ទើបជីវិតមានន័យ ហើយអ្នកអាចរស់នៅបានយ៉ាងសប្បាយរីករាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង