បើអ្នកចង់ឱ្យកូនអ្នកមានខួរក្បាលឆ្លាតវៃ និងខ្លាំងពូកែ អ្នកគួរតែបរិភោគអាហារខាងក្រោមក្នុងដំណាក់កាលមានផ្ទៃពោះ។តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែពិសារអាហារដែលមានសារធាតុអ៊ីយ៉ូត ព្រោះវាអាចជំនួយដល់ខួរក្បាលកូនរបស់អ្នក ដោយធ្វើឲ្យកូនអ្នកមានខួរក្បាលដែលពូកែខ្លាំងតែម្តង។
- អ្នកអាចបរិភោគអាហារដែលមានសារធាតុវិតាមីនDឱ្យបានច្រើន ព្រោះវាមិនត្រឹមតែធ្វើឱ្យខួរក្បាលកូនអ្នកឆ្លាត ហើយថែមទាំងអាចគ្រប់គ្រងអ្នកមិនឱ្យមានអារម្មណ៍ឆេវឆាវទៀតផង។
- អ្នកមិនត្រូវញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងស្រាទេ ព្រោះវាប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនអ្នកខ្លាំងណាស់។
- អ្នកត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមច្រើន ព្រោះវាល្អណាស់សម្រាប់ការលូតលាស់ខួរក្បាលរបស់កូនអ្នក។
- ការហាត់ប្រាណក៏ជាផ្នែកមួយដែរ ប៉ុន្តែមិនត្រូវប្រើកម្លាំងខ្លាំងពេកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូន និងអ្នកម្តាយជាខ្លាំង៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)