ខណៈពេលដែលមានកូនតូចផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើន តែវាក៏ធ្វើឲ្យមានភាពតានតឹងច្រើនដល់ទំនាក់ទំនងប្តីប្រពន្ធអ្នកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីរបៀបក្នុងការថែរក្សាទំនាក់ទំនងប្តីប្រព័ន្ធឲ្យកាន់តែរឹងមាំថែមទៀតនៅពេលមានវត្តមានកូនចូលរួមជាមួយក្នុងគ្រួសារ៖
- ស្វែងរកពេលវេលាដើម្បីនៅជាមួយគ្នា ព្រមទាំងផ្តល់ពេលវេលាផ្ទាល់ខ្លួនដល់គ្នាផង
- រៀបចំកាលវិភាគណាត់ជួបគ្នាដូចកម្លោះក្រមុំនៅពេលយប់យ៉ាងហោចណាស់ជារៀងរាល់ពីរសប្តាហ៍ម្តងដែរបើសិនជាអាច
- ការមិនយល់ស្របគ្នាគឺជារឿងដែលត្រូវរំពឹងថានឹងកើតឡើង ប៉ុន្តែចូរប្រាកដថា អ្នកអាចដោះស្រាយវាបានដោយការគោរព និងយុទ្ធិធម៌(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្តាប់ការនិយាយហេតុផលរបស់គ្នាទៅវិញទៅមកផងក្រោយពីមិនមានការយល់ស្របគ្នា៕