ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចជួយធ្វើឲ្យសង្សារអ្នកអាចបំភ្លេចសង្សារចាស់របស់គេបាន។ តើមានវិធីអ្វីខ្លះទៅ?

1. អ្នកគួរតែធ្វើជានារីដែលមានចិត្តទូលាយ និងចេះអធ្យាស្រ័យ។ នៅពេលដែលអ្នកអាចបើកចិត្តដើម្បីទទួលយករឿងអតីតកាលរបស់គេគ្រប់យ៉ាង ដោយមិនយករឿងចាស់មកបញ្ឈឺគេ ឬរអ៊ូរទាំដាក់មុខគេ នោះសង្សារអ្នកនឹងអាចយល់ចិត្តអ្នក ហើយគេនឹងមិនទៅពាក់ព័ន្ធនឹងសង្សារចាស់គេទៀតទេ ព្រោះគេមានមនុស្សដែលយល់ចិត្តគេហើយ។

2. អ្នកគួរតែធ្វើជាមិត្តស្រីដែលចេះជឿជាក់ចំពោះមិត្តប្រុសអ្នក ព្រោះសេចក្តីជឿជាក់ មិនសង្ស័យផ្តេសផ្តាសនេះ អាចធ្វើឲ្យមនោសញ្ចេតនាអ្នកមិនប្រែប្រួលឡើយ។ ជាពិសេស នៅពេលដែលអ្នកជួបនឹងបញ្ហា អ្នកគួរតែរក្សាខួរក្បាលឲ្យជ្រះស្រលះ មិនគួរខឹងច្រលោតដាក់សង្សារអ្នកឡើយនៅពេលដែលមិនទាន់ដឹងរឿងច្បាស់លាស់។

3. អ្នកគួរតែបង្ហាញអារម្មណ៍របស់អ្នកចំពោះមុខសង្សារអ្នក ទើបគេមិនទៅទាក់ទងនឹងសង្សារចាស់គេទៀត ព្រោះអ្នកជាមនុស្សដែលចេះបង្ហាញគេពីអារម្មណ៍របស់អ្នក ដោយមិនប្រើចរិតឆេវឆាវដាក់គេឡើយ។

4. នៅពេលដែលនៅចំពោះមុខសង្សារចាស់របស់គេ អ្នកគួរតែសម្តែងឲ្យបានផ្អែមល្ហែម ទើបអាចបញ្ឈឺមិនឲ្យសង្សារចាស់នោះមករំខានសង្សារអ្នក។

5. អ្នកគួរតែចងចាំថា សង្សារចាស់ គឺជាមនុស្សដែលសំខាន់សម្រាប់សង្សារអ្នកក្នុងពេលមុនទេ ប៉ុន្តែបច្ចុប្បន្ននេះ មានតែអ្នកទេដែលជាមនុស្សសំខាន់របស់គេ។ ដូចនេះ អ្នកមិនគួរប្រច័ណ្ឌ ឬច្រលោតមួយពេល ហើយរត់ទៅរករឿងសង្សារអ្នកឡើយ ដោយអ្នកគួរតែចាំថា មានថ្ងៃណាមួយសង្សារចាស់នោះនឹងបាត់ខ្លួន ដូចជាសុបិន្តដែលប្រេះឆាអញ្ចឹង៕