ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកមិនគួរមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពេលដែលអ្នកមានអារម្មណ៍មិនល្អ ឬរងសម្ពាធខ្លាំង អ្នកមិនគួរមានផ្ទៃពោះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូនបាន។
- នៅពេលដែលអ្នកញ៉ាំស្រា ឬជក់បារីខ្លាំងពេក អ្នកមិនគួរមានផ្ទៃពោះភ្លាមទេ ដោយអ្នកគួរតែផ្តាច់មួយរយៈសិន ទើបអាចមានផ្ទៃពោះបាន។
- ក្រោយពេលដែលអ្នកកើតហើយមិនទាន់បានគ្រប់៦ខែ អ្នកមិនគួរមានផ្ទៃពោះភ្លាមនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដោយមិនងាយរឹងមាំនោះឡើយ។
- ពេលដែលអ្នកតែងតែទៅក្រៅប្រទេស ឬចុះខេត្ត ដើម្បីបំពេញការងារ អ្នកមិនគួរមានផ្ទៃពោះភ្លាមក្រោយពេលដែលត្រឡប់មកវិញឡើយ ព្រោះពេលដែលអ្នកមានផ្ទៃពោះក្នុងពេលនឿយហត់ អាចធ្វើឲ្យប៉ះពាល់ដល់ទារកបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចកើតបានកូនដែលមានសុខភាពមាំមួន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)