តើអ្នកចូលចិត្តញ៉ាំសូកូឡាដែរឬទេ? ហើយតើអ្នកមានទម្លាប់ញ៉ាំវាច្រើន និងញឹកញាប់ប៉ុណ្ណាដែរ? តើអ្នកបានដឹងទេពីគុណប្រយោជន៏ និងគុណវិបត្តរបស់វា? ដើម្បីឲ្យអស់ចម្ងល់ នេះ យើងខ្ញុំនឹងធ្វើការបកស្រាយជូនលោកអ្នកឲ្យបានជ្រាប់ដូចខាងក្រោមនេះ។
សូកូឡា និងធាតុផ្សំដ៏សំខាន់របស់វា គឺកាកាវ វាហាក់ដូចជាបង្ហាញថាអាចកាត់បន្ថយកត្តាហានិភ័យនៃជំងឺបេះដូង។ សារធាតុ flavanols ដែលមាននៅក្នុងសណ្តែកកាកាវជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការខូចខាតកោសិកាដែលជាប់ពាក់ព័ន្ធទៅនៅការកើតជំងឺបេះដូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សារធាតុ flavanols ដែលជាទូទៅមានច្រើននៅក្នុងសូកូឡាពណ៌ខ្មៅជាងនៅក្នុងសូកូឡាទឹកដោះគោ ឬសូកូឡាពណ៌សនោះ ក៏ជួយបន្ទាបសម្ពាធឈាម និងធ្វើឲ្យមានភាពប្រសើរឡើង នូវមុខងាររបស់សរសៃឈាមផងដែរ។
លើសពីនេះទៀត ការស្រាវជ្រាវមួយចំនួនបានផ្សារភ្ជាប់ការញ៉ាំសូកូឡា និងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។ អំនះអំណាងនៃប្រយោជន៍ដល់សុខភាពរបស់សូកូឡាភាគច្រើនបានមកពីការសិក្សាក្នុងរយៈពេលខ្លី និងមិនរៀបរយបានល្អ។ ការស្រាវជ្រាវបន្ថែម គឺនៅតែជាការចាំបាច់។ តែនៅក្នុងពេលនេះ ប្រសិនបើអ្នកចង់ញ៉ាំសូកូឡាបន្ថែមទៀត ដូច្នេះសូមញ៉ាំក្នុងកម្រិតមធ្យម។ តើហេតុអ្វី? នៅក្នុងសូកូឡាភាគច្រើនមានគ្រឿងផ្សំបន្ថែមដែលនោះ គឺជាតិខ្លាញ់ ស្ករ និងកាឡូរី (ថាមពល)។ ហើយ ប្រសិនបើញ៉ាំច្រើនពេក វាអាចរួមចំនែកឲ្យមានការឡើងទម្ងន់ ដែលជាកត្តាហានិភ័យមួយសម្រាប់ការឡើងសម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ចូរជ្រើសយកសូកូឡាពណ៌ខ្មៅ ដែលមានកាកាវ ៦៥% ឬខ្ពស់ជាងនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កំណត់ខ្លួនឯងញ៉ាំត្រឹម ៨៥ ក្រាមក្នុងមួយថ្ងៃ ដែលជាចំនួនមួយដែលការសិក្សាមួយចំនួនបង្ហាញថាមានប្រយោជន៍។ ដោយសាតែបរិមាណនេះ អាចផ្តល់រហូតដល់ទៅ ៤៥០ កាឡូរី ដូច្នេះអ្នកប្រហែលជាត្រូវកាត់បន្ថយកាឡូរីពីអាហារផ្សេងទៀត ឬបង្កើនការធ្វើលំហាត់ប្រាណ ដើម្បីទូទាត់គ្នានឹងកាឡូរីដែលលើស៕