ពិតជាមាន ប៉ុន្តែថ្នាំសម្រាប់បង្អាក់ការចេញទឹកដោះជាទូទៅគឺមិនត្រូវបានណែនាំឲ្យប្រើនោះទេ។ ការចាក់ពពួកអ័រម៉ូន estrogen កម្រិតដូសខ្ពស់ត្រឹមតែម្តង គឺអាចបញ្ឈប់ការផ លិតទឹកដោះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការចាក់ពពួកអ័រម៉ូន estrogen មិនត្រូវបានគេប្រើនោះទេក្នុងពេលបច្ចុប្បន្ន នេះដោយសារតែកត្តាប្រឈមយ៉ាងគ្រោះថ្នាក់នៃបញ្ហាកំណកឈាម។

ស្រដៀងគ្នានេះដែរថ្នាំពពួក bromocriptine (Parlodel) ថ្នាំដែលធ្លាប់ត្រូវបានគេប្រើសម្រាប់ការផ្តាច់ដោះកូន មិនត្រូវបានគេណែនាំអោយប្រើទៀតនោះទេ។ ថ្នាំទាំងនេះគឺវាផ្សារភ្ជាប់ជាមួយនឹងការឡើងសម្ពាធឈាមខ្ពស់ ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសសម្រាប់ស្ត្រីដែលមានសម្ពាធឈាមខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ។

ប្រសិនបើការបំបៅដោះកូន គឺមិនអាចធ្វើទៅបាន ជាធម្មជាតិការផលិតទឹកដោះនឹងត្រូវបានកាត់បន្ថយដោយខ្លួនឯង។ នៅក្នុងពេលអំឡុងពេលនេះ សូមកុំព្យាយាមប៉ះពាល់សុដន់ ឬច្របាច់ទឹកដោះចេញ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដើម្បីបំបាត់ការស្ទះទឹកដោះ និងការឈឺចាប់ ដែលជាធម្មតា មានកម្រិតខ្ពស់បំផុតក្នុងអំឡុង១សប្តាហ៍ ដំបូងបន្ទាប់ពីសម្រាល អ្នកគួរតែ៖

• ពាក់អាវដែលអាចជាជំនួយដលដោះ

• ស្អំកញ្ចប់ទឹកកកលើសុដន់របស់អ្នក

• ប្រើថ្នាំបំបាត់ការឈឺចាប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង