អ្នកប្រហែលជាធ្លាប់បានឮមកហើយពីសារធាតុតូរីន (Taurine) ដែលភាគច្រើនយើងឃើញថា វាជាធាតុផ្សំនៅក្នុងភេសជ្ជៈប៉ូវកំលាំង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើតូរីនគឺជាអ្វី? តើ វាមានសុវត្ថិភាពក្នុងការប្រើប្រាស់ដែរឬទេ?
Taurine គឺជាអាស៊ីតអាមីណូមួយប្រភេទដែលទ្រទ្រង់ដល់ការវិវត្តនៃកោសិការប្រសាទ និងជួយរក្សាកម្រិតទឹក និងអំបិលនៅក្នុងឈាម។ Taurineក៏ត្រូវបានគេគិតថា មានលក្ខណៈសម្បត្តិ ជាអង់ទីអុកស៊ីតកម្មផងដែរ។ Taurine មាននៅក្នុងសាច់សត្វ ត្រី និងទឹកដោះគោ ហើយវាជាអាហារបំប៉នដ៏ពេញនិយម។ ការសិក្សាមួយចំនួនបានបង្ហាញថា ការប្រើអាហារបំប៉ន taurine អាចធ្វើឲ្យ ប្រសើរឡើងនូវការអនុវត្តរបស់កីឡាករ ដែលនេះអាចពន្យល់ថាហេតុអ្វីបានជា taurine ត្រូវបានប្រើនៅក្នុងភេសជ្ជៈប៉ូវកំលាំងជាច្រើន។ ការសិក្សាផ្សេងទៀតបានបង្ហាញថាការរួមបញ្វូលគ្នារវាង taurine និងជាតិកាហ្វេអ៊ីន ដែលអាចធ្វើអោយប្រសើរឡើងនូវបញ្ហាផ្លូវចិត្ត បើទោះបីជាការរកឃើ ញនេះនៅតែមានភាចម្រូងចម្រាសនៅឡើយក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហើយនៅ ក្នុងការសិក្សាមួយបានឲ្យដឹងថា មនុស្សដែលមានជំងឺខ្សោយបេះដូង វាពិតជាល្អក្នុងការទទួលបាមសារធាតុនេះគ្រប់គ្រាន់។
Taurine ដែលនៅសល់នឹងត្រូវបានបញ្ចេញចោលតាមតម្រងនោម។ ការប្រើប្រាស់ក្នុងបរិមាណមធ្យម គឺមានសារៈសំខាន់៕