ជំងឺក្រិនរឹងសរសៃឈាមកើតឡើងនៅពេលដែលជាតិខ្លាញ់ស្អិតជាប់នៅជញ្ជាំងសរសៃឈាមអាក់ទែ ដែលមាននាទីដឹកជញ្ជូមឈាមសម្បូរអុកស៊ីសែន កើនឡើងច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការស្អិតជាប់នេះ នឹងបន្ថយលំហូរឈាម ព្រមទាំងនាំឲ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាច្រើនណាស់ដែលធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺក្រិនរឹងសរសៃឈាមនេះដូចជា៖

  • មានចំនួនជាតិខ្លាញ់អាក្រក់ខ្ពស់ជាងធម្មតា ខ្លាញ់ល្អទាបជាងធម្មតា និងលើសសម្ពាធឈាម
  • កំពុងតែជក់បារី និងធាត់
  • កំពុងតែមានជំងឺទឹកនោមផ្អែម ឬមានភាពរ៉េស៊ីស្តង់នឹងអាំងស៊ុយលីន
  • ហាត់ប្រាណមិនបានគ្រប់គ្រាន់
  • របបអាហារមិនផ្តល់សុខភាព
  • អាយុកាន់តែច្រើន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • កំពុងតែមានសមាជិកគ្រួសារធ្លាប់កើតជំងឺបេះដូង នៅអាយុវ័យក្មេង៕