មនុស្សយើងភាគច្រើនឲ្យតែរាក គឺលាមកទន់ និងសុទ្ធតែទឹក។ ការរាករូសភ្លាមៗអាចស្រួលបួលដោយខ្លួនឯងឬដោយប្រើថ្នាំមិនបាច់មានវេជ្ជបញ្ជា។ ជាទូទៅ វាមិនបង្កជាបញ្ហាគួរឲ្យបារម្ភឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកកំពុងតែជួបបញ្ហារាករូសធ្ងន់ធ្ងរ ឬញឹកញាប់ យកល្អគួរតែញ៉ាំទឹកបន្ថែមដើម្បីចៀសវាងការខ្សោះជាតិទឹក។ ខាងក្រោមនេះខ្ញុំនឹងបញ្ហាហេតុផលមួយចំនួនទាក់ទងនឹងការរាករូសភ្លាមៗ និងពេលវេលាដែលអ្នកត្រូវទៅជួបពេទ្យដោយសារតែរាក។
ការរាករូសភ្លាមៗ ឬស្រួចស្រាវជាធម្មតានឹងស្រួលបួលដោយខ្លួនឯងវិញក្នុងរយៈពេលពីរបីថ្ងៃ ទោះបីជាអ្នករកមិនឃើញមូលហេតុរបស់វាក៏ដោយ។ ខាងក្រោមនេះគឺជាមូលហេតុខ្លះៗដែលនាំឲ្យរាករូសស្រួចស្រាវនិងភ្លាមៗ៖
- រាករូសដោយសារតែធ្វើដំណើរ៖ វាអាចជាការធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឈន៍ ជាមួយនឹងការញ៉ាំទឹក ឬអាហារមិនស្អាត
- រលាកក្រពះពោះវៀនដោយសារតែវីរុស ដែលរឿងនេះអាចនិយាយបានថា ក្រពះផ្តាសាយ
- ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំផ្សះ ថ្នាំបន្សាបអាស៊ីតក្រពះ ថ្នាំមហារីក ឬថ្នាំបន្ទន់លាមក។
ការដែលមានប្រតិកម្មអាឡែហ្ស៊ីទៅនឹងអាហារជាច្រើនដូចជា សណ្តែកសៀង ស៊ុត ឬអាហារសមុទ្រក៏អាចធ្វើឲ្យរាករូសបានដែរដូចជា៖
- ជាតិឡាក់តូស៖ អ្នកដែលមានប្រតិកម្មនឹងជាតិឡាក់តូសប្រហែលជាជួបបញ្ហារាករូសក្រោយពីញ៉ាំទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោផ្សេងៗទៀត
- សេរ៉ូក្អកផ្អែមជាតិ Fructose៖ បើសិនជាអ្នកមានប្រតិកម្មនឹងសារជាតិមួយនេះ អ្នកប្រហែលជាកើតការរាករូស ក្រោយពីញ៉ាំអាហារ ឬភេសជ្ជៈដែលផ្ទុកទៅដោយផ្លែឈើ ឬទឹកឃ្មុំហើយ
- ជាតិផ្អែមសិប្បនិមិត្ត៖ ជាតិអាលកុលផ្អែមៗជាធម្មតាត្រូវបានគេបន្ថែមទៅក្នុងផលិតផលដែលគ្មានជាតិផ្អែម តែអាចធ្វើឲ្យរាករូសបានដូចជា ថ្នាំបន្ទន់លាមកក្មេង Sorbitol និងស្ករបៀមបំបាត់ក្លិនមាត់ជាដើម
- ការញ៉ាំភេសជ្ជៈមានជាតិអាលកុល ឬកាហ្វេអ៊ីនច្រើនពេកដូចជាកាហ្វេ ក៏អាចធ្វើឲ្យរាករូសដែរ
ពេលដែលត្រូវទៅជួបពេទ្យ
ការដែលជួបអាការៈរាករូសរាល់ដងមិនមែនជារឿងធ្វើឲ្យសប្បាយចិត្តឡើយ ប៉ុន្តែវាមិនធ្វើឲ្យមានអ្វីគួរឲ្យបារម្ភដែរ។ យ៉ាងណាមិញ បើសិនជាអាការៈនោះធ្ងន់ធ្ងររហូតដល់ត្រូវការសម្រាកនៅផ្ទះ ឬមិនអាចធ្វើការងារបាន វាក៏ដល់ពេលដែលត្រូវទៅជួបពេទ្យដែរ។ បើសិនជាការរាករូសបណ្តាលមកពីមូលហេតុណាមួយ កាលណាអ្នកអាចរកឃើញមូលហេតុវាលឿន និងចាប់ផ្តើមព្យាបាលនោះ វាកាន់តែជារឿងល្អ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរទៅជួបគ្រូពេទ្យបើសិនជាអ្នកមានបញ្ហារាករូសធ្ងន់ធ្ងរហើយជាប់ទាក់ទងនឹងបញ្ហាដូចខាងក្រោមនេះ៖
- ក្តៅខ្លួនចាប់ពី ៣៨អង្សារឡើងទៅ
- ក្អួត
- ឈឺពោះ ឬរន្ធគូថ
- លាមកមានឈាម ឬខ្ទុះ
- មានអាការៈខ្សោះជាតិទឹកដូចជា វង្វេងវង្វាន់ ទឹកនោមខាប់ វិលមុខ ស្រេកទឹកខ្លាំង
- ស្រកទម្ងន់៕