មានមូលហេតុមួយចំនួនដែលវាប្រហែលជាធ្វើឲ្យអ្នកវិលមុខគ្រប់ពេលក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាមិនទាក់ទងនឹងពេលវេលានៃការមានផ្ទៃពោះនោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការកង្វះគ្រាប់ឈាម
អ្នកប្រហែលជាមានបញ្ហាកង្វះកោសិកាគ្រាប់ឈាមក្រោមដោយសារតែមានផ្ទៃពោះ ទើបធ្វើឲ្យកង្វះគ្រាប់ឈាមបាន។ រឿងនេះកើតឡើងនៅពេលដែលអ្នកមិនទទួលបានជាតិដែក និងអាស៊ីហ្វូលិកគ្រប់គ្រាន់។ លើសពីនេះទៅទៀត ការកង្វះគ្រាប់ឈាមប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង ស្លេកស្លាំង ឬពិបាកដកដង្ហើមផង។ អ្នកប្រហែលជាកើតបញ្ហាកង្វះគ្រាប់ឈាមគ្រប់ពេលទាំងអស់នៃការមានផ្ទៃពោះ។ បើសិនជាចឹងមែន គ្រូពេទ្យអាចនឹងធ្វើតេស្តឈាមក្នុងពេលមានផ្ទៃពោះដើម្បីវាយតម្លៃកម្រិតជាតិដែក និងសុខភាព។
ខ្សោះជាតិទឹក
ការខ្សោះជាតិទឹកអាចកើតឡើងគ្រប់ពេលក្នុងពេលមានផ្ទៃពោះ។ អ្នកប្រហែលជាធ្លាប់មានបញ្ហានេះក្នុងត្រីមាសដំបូងបើសិនជាអ្នកក្អួត ឬចង្អោច្រើន។ អ្នកប្រហែលជាអាចខ្សោះជាតិទឹកទៀតក្នុងពេលមានផ្ទៃពោះចាស់ខែដោយសារតែរាងកាយត្រូវការទឹកកាន់តែច្រើន។ អ្នកគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៨ ទៅ ១០កែវក្នុងមួយថ្ងៃក្នុងពេលមានផ្ទៃពោះភ្លាមៗ ហើយចូរបង្កើនចំនួនជាតិទឹកនេះទៀតក្នុងត្រីមាសទីពីរ និងទីបី រហូតដល់ ៣០០មីលីលីត្រក្នុងមួយថ្ងៃថែមទៀត។
ការគ្រប់គ្រងការវិលមុខក្នុងពេលមានផ្ទៃពោះ
មានមធ្យោបាយច្រើនណាស់ដែលអ្នកអាចចៀសវាង ឬបន្ថយការវិលមុខក្នុងពេលមានផ្ទៃពោះបានដូចជា៖
- កាត់បន្ថយការឈរ
- ចូរប្រាកដថា អ្នកបានដើរចុះឡើងនៅពេលកំពុងតែឈរដើម្បីបង្កើនរបត់ឈាមរត់
- ចូរចំណាយពេលវេលាក្រោកពីអង្គុយ ឬឈរឲ្យបានច្រើនផង
- ចូរចៀសវាងការគេងផ្ងាក្នុងត្រីមាសទីពីរ និងទីបី
- ចូរញ៉ាំអាហារផ្តល់សុខភាពជាញឹកញាប់ ដើម្បីចៀសវាងការកង្វះជាតិស្ករក្នុងឈាម
- ចូរញ៉ាំទឹកឲ្យបានច្រើនដើម្បីចៀសវាងការខ្សោះជាតិទឹក
- ចូរស្លៀកសម្លៀកបំពាក់ដែលផ្តល់ផាសុកភាព និងមានខ្យល់ចេញចូលច្រើន
- ចូរប្រើថ្នាំបំប៉ន និងថ្នាំលេបទោតាមការណែនាំរបស់គ្រូពេទ្យដើម្បីព្យាបាលជំងឺធ្វើឲ្យវិលមុខ
ពេលដែលត្រូវទៅរកពេទ្យ
ចូរឲ្យអ្នកជំនាញខាងរោគស្រ្តី និងសម្ភពដឹងជានិច្ចថាអ្នកធ្លាប់មានការវិលមុខក្នុងពេលមានផ្ទៃពោះ។ ធ្វើបែបនេះទើបគេអាចយកចិត្តទុកដាក់ធ្វើរោគវិនិច្ឆ័យទៅលើមូលហេតុនាំឲ្យចេញអាការៈបែបនេះ។ បើសិនជាអ្នកវិលមុខភ្លាមៗ ឬធ្ងន់ធ្ងរ ឬធ្លាប់មានអាការៈផ្សេងៗជាមួយនឹងវិលមុខនេះ ក៏ត្រូវតែទៅជួបពេទ្យភ្លាមៗដែរ។ អាការៈដែលគួរឲ្យបារម្ភក្នុងពេលមានផ្ទៃពោះនោះមានដូចជា៖
- ធ្លាក់ឈាមតាមទ្វារមាស
- ឈឺក្នុងពោះ
- ហើមធ្ងន់ធ្ងរ
- ញ័រដើមទ្រូង
- ឈឺទ្រូង
- ខ្យល់គ
- ពិបាកដកដង្ហើម
- ឈឺក្បាលធ្ងន់ធ្ងរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានបញ្ហាក្នុងការមើលឃើញ៕