ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យរបស់ឆ្នាំទាំងឡាយខាងលើក្នុងជីវិត។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
នារីដែលកើតក្នុងឆ្នាំថោះនេះ មានខួរក្បាលឆ្លាត ថែមទាំងមានចិត្តល្អ។ ម្យ៉ាងទៀត អ្នកនឹងអាចរកឃើញចំណុចល្អលើខ្លួនគេច្រើន ដោយមិនមែនជានារីធម្មតាឡើយ។ នៅពេលដែលគេមានអាយុកាន់តែច្រើន ទ្រព្យនឹងចូលមកជិតគេកាន់តែច្រើន។ ជាពិសេស នរណាដែលបានរៀបការជាមួយគេ នឹងអាចឆ្លងតាមទ្រព្យធំដូចគ្នា។ កូនដែលជារបស់ឆ្នាំថោះ ក៏មានកត្តញ្ញូតាធម៌ផងដែរ។
ឆ្នាំច
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ មានចិត្តស្មោះ និងមានចិត្តល្អ ថែមទាំងប្រកាន់សច្ចៈធម៌។ ជាពិសេស អាពាហ៍ពិពាហ៍របស់គេនឹងអាចទទួលបានជោគជ័យខ្លាំង ដោយមានទាំងប្តី និងកូនល្អ ថែមទាំងមានទ្រព្យធំក្នុងឃ្លាំងទៀតផង។ ដូចនេះ លុយគេនឹងអាចសល់ច្រើនជាមិនខានឡើយ៕