ខ្លាញ់ក្បាលពោះ គឺត្រូវបានចាត់ទុកថាជាប្រភេទនៃខ្លាញ់ដែលអាចបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភបំផុតមួយចំពោះសុខភាព។ (អាន ​៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកដែលមានខ្លាញ់ក្បាលពោះច្រើន ប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺ ឬបញ្ហាសុខភាពផ្សេងៗគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែទោះជាយ៉ាងណា ខ្លាញ់ក្បាលពោះមិនពិបាកនឹងសម្រកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាត់ប្រាណជាប្រចាំ, របបអាហារត្រឹមត្រូវ ហើយទទួលទានភេសជ្ជៈធម្មជាតិមួយចំនួនដែលជួយកម្ចាត់ខ្លាញ់ក្បាលពោះ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យរូបមន្តភេសជ្ជៈធម្មជាតិ ២ មុខដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះឆាប់រហ័ស ៖

១. រូបមន្តម្នាស់ជាមួយត្រសក់ និងជីវ៉ាន់ស៊ុយ

– អ្វីដែលអ្នកត្រូវការ គឺម្នាស់ហាន់ជាចំណិតតូចៗ ១ ពែង, ជីវ៉ាន់ស៊ុយ ១ ពែង និងត្រសក់ ១ ផ្លែ។
– អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក។ បន្ទាប់
មកបន្ថែមទឹកឆ្អិនចូលបន្តិច រួចកិនក្រឡុករហូតដល់ម៉ដ្ឋល្អ។ ចាក់ចូលក្នុងកែវ ឬពែង ដោយមិនបាច់បាច់ត្រង រួចទទួលទានភេសជ្ជៈនេះរាល់ព្រឹកពេលពោះទទេរមិនទាន់ញ៊ាំអ្វីផ្សេងជាការស្រេច។

២. ត្រសក់, ខ្ញី, ក្រូចឆ្មារ និងជីអង្កាម

– អ្វីដែលអ្នកត្រូវការ គឺ ជីអង្កាម ១០ ស្លឹក, ក្រូចឆ្មារ ៤ ផ្លែ, ខ្ញី ១ មើម, ត្រសក់ទំហំល្មម ១ ផ្លែ និងទឹកឆ្អិន ១ លីត្រ។

– អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតគ្រឿងផ្សំទាំងអស់ឱ្យស្អាត សឹមចាប់ផ្ដើមហាន់ត្រសក់, ខ្ញី និងក្រូចឆ្មារជាចំណិតស្ដើងៗ ហើយកុំភ្លេចយកគ្រាប់ក្រូចចេញ។ ដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនកិនក្រឡុក រួចបន្ថែមទឹកចូល និងកិនក្រឡុកសម្រាប់រយៈពេលប្រមាណ ២ វិនាទី ឬរហូតដល់ម៉ដ្ឋ។ បន្ទាប់មកចាក់ល្បាយភេសជ្ជៈនេះក្នុងដបបិតជិត ហើយរក្សាទុកក្នុងទូរទឹកកកសម្រាប់រយៈពេល ៦ ម៉ោងសិន សឹមយកមកទទួលទានជាប្រចាំមុនអាហារពេលព្រឹក ៣០ នាទី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង