នៅលើពិភពលោកយើងនេះមានប្រជាជនប្រមាណជាង ៥០លាននាក់ហើយដែលកំពុងតែរស់នៅជាមួយនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរា និងទម្រងនៃភាពភ្លេចភ្លាំងផ្សេងៗទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីអាការៈព្រមាននៃជំងឺភ្លេចភ្លាំងពេលចាស់ជរា៖
- ការចងចាំរងការប៉ះពាល់ដែលវារំខានដល់ជីវិតរស់នៅប្រចាំថ្ងៃបាន
 - មានការពិបាកក្នុងការរៀបចំគម្រោង និងដោះស្រាយបញ្ហាប្រចាំថ្ងៃ
 - ពិបាកក្នុងការបញ្ចប់ការងារដូចៗគ្នាដែលធ្លាប់ធ្វើពីមុន
 - វង្វេងវង្វាន់ពេលវេលា ឬទីកន្លែង
 - ពិបាកយល់ដឹងអំពីអ្វីទៅជារូបភាពមើលឃើញ ឬស្ថិតក្នុងការស្រមៃ
 - មានបញ្ហាក្នុងការនិយាយភ្លាមៗ
 - វង្វេងរបស់ និងមិនអាចនឹកឃើញថាទុកកន្លែងណា
 - មិនអាចធ្វើការកាត់សេចក្តីអ្វីបាន
 - ដកខ្លួនចេញពីសកម្មភាពក្នុងសង្គមដែលខ្លួនរស់នៅ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
 - អារម្មណ៍ និងបុគ្គលិកលក្ខណៈមានការប្រែប្រួល៕