អាហារពិតជាសំខាន់សម្រាប់អ្នកម្តាយដែលទើបតែសម្រាលរួច ព្រោះបើពិសារខុស អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ដូចនេះ តើគួរតែប្រយ័ត្នពីអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែពិសារតិច ប៉ុន្តែចែកជាច្រើនពេល ទើបអាចធ្វើឲ្យក្រពះអ្នកងាយស្រួលរំលាយអាហារ។ ដូចនេះ សុខភាពអ្នកក៏ល្អតាមនោះដែរ ដោយងាយស្រួលជាសះស្បើយបាន។
- អ្នកមិនគួរពិសារប្រៃឡើយ ហើយក៏មិនអាចញ៉ាំអាហារដែលឆៅដែរ ព្រោះអាហារទាំងពីរប្រភេទនេះអាចធ្វើឲ្យសុខភាពអ្នកងាយជួបនឹងបញ្ហាណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ក្នុងរយៈពេលកន្លះខែក្រោយសម្រាលរួច អ្នកមិនគួរញ៉ាំត្រី និងសាច់ឡើយ ដោយគួរតែពិសារគ្រឿងក្នុងឲ្យបានច្រើន ព្រោះរាងកាយដ៏នឿយហត់របស់អ្នកមិនអាចស្រូបយកសារធាតុចិញ្ចឹមពីត្រី និងសាច់បានឡើយ ដោយអាចធ្វើឲ្យរាងកាយអ្នករងសម្ពាធខ្លាំង។ ដូចនេះ អ្នកអាចបរិភោគត្រី និងសាច់ក្នុងអាទិត្យទី៣ក្រោយសម្រាលរួច។
- អាហាររបស់អ្នកគួរតែពិសារអាហារដែលមានប្រូតេអ៊ីនខ្ពស់ ហើយខ្លាញ់ទាប ទើបអាចរក្សាសុខភាពអ្នកបានល្អ និងឆាប់រឹងមាំឡើងវិញ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើ ទើបរាងកាយអ្នកឆាប់វិលត្រឡប់ដូចដើមវិញ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)