ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកពីការគេងមិនលក់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអារម្មណ៍អ្នកមិនល្អ នឹងអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់នោះទេ ដោយពិបាកចូលគេងណាស់។ ដូចនេះ មិនថាអ្នកជួបនឹងរឿងបែបណាទេ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ដោយមិនគួរឆេវឆាវឲ្យសោះ ទើបអាចគេងលក់បានស្រួល។
- មុនពេលដែលអ្នកចូលគេងពីមួយម៉ោង ទៅពីរម៉ោង អ្នកមិនគួរញ៉ាំទឹកច្រើននោះទេ ព្រោះអាចធ្វើឲ្យអ្នកក្រោកមកបត់ជើងតូចច្រើនដង ដោយធ្វើឲ្យអ្នកពិបាកនឹងគេងលក់ស្រួលខ្លាំងណាស់។
- នៅពេលដែលអ្នកក្អួតច្រើន អាចធ្វើឲ្យអ្នកពិបាកគេងលក់ដូចគ្នា ថែមទាំងអាចធ្វើឲ្យខ្លួនអ្នកបាត់បង់ជាតិទឹកទៀតផង។ ដូចនេះ អ្នកគួរតែពិសារទឹកឲ្យច្រើន។ ជាពិសេស បើអ្នកក្អួតធ្ងន់ធ្ងរ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យ។
- នៅពេលដែលដល់ម៉ោងគេង អ្នកគួរតែចូលគេងភ្លាម មិនគួរចាំយូរឡើយ ព្រោះជួនកាលហួសម៉ោង អាចធ្វើឲ្យអ្នកពិបាកគេងលក់ខ្លាំងណាស់។
- អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការហាត់ប្រាណអាចធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្រួល ដោយមិនងាយប្រឈមមុខនឹងការគេងមិនលក់នោះឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីអាចគេងលក់បានស្រួល៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)