ខាងក្រោមនេះ វេបសាយHealth.com.kh នឹងបង្ហាញអ្នកពីរាសីប្រចាំថ្ងៃរបស់អ្នកក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរប្រកាន់ចរិតរឹងពេកនោះទេ ព្រោះអាចរាំងស្ទះការងារ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៣។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយប្រមូលឯកសារឲ្យគ្រប់ ទើបអាចសម្រេចការងារបាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៦។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយគួរតែប្រយ័ត្នពីសុខភាពឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៤។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយមានទ្រព្យចូលមកទប់មិនឈ្នះឡើយ។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៤។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអាចទទួលបានទ្រព្យមួយផ្នែកតូចពេលដែលខំប្រឹង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៧។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្នពីសុវត្ថិភាពផ្ទះ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានឱកាសទទួលបានប្រាក់។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ០។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរខ្វល់នឹងរឿងអ្នកដទៃច្រើនឡើយ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៥។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយមិនថាលាភណាទេសុទ្ធតែចូលមកទាំងអស់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៥។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរឲ្យគេបោកងាយនោះទេ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយមានអ្នកជួយឲ្យអ្នកជោគជ័យបាន។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៦។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្នគ្រប់រឿង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)