ចូរបន្ថែមនូវអត្ថប្រយោជន៍ផ្សេងមួយទៀតនៃការញ៉ាំអាហារបានត្រឹមត្រូវផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of the American Heart Association បានឲ្យដឹងថា របបអាហារសម្បូរជីវជាតិអាចផ្តល់នូវភាពអស្ចារ្យដល់សុខភាពបេះដូងបាន។
អ្នកជំងឺខ្សោយបេះដូងដែលកង្វះម៉ៃក្រូជីវជាតិចាប់ពីប្រាំពីរមុខឡើងទៅ គឺងាយប្រឈមនឹងការស្លាប់ ឬសម្រាកក្នុងមន្ទីរពេទ្យជាងអ្នកដែលកង្វះជីវជាតិពីរបី ឬគ្មានសោះ រហូតដល់ពីរដងឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែបញ្ចូលរបបអាហារដែលមានជីវជាតិច្រើនប្រភេទព្រមទាំងបន្លែ និងផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកផងដែរ៕