នៅពេលជង្គង់អ្នកឈឺ អ្នកប្រហែលជាមានបំណងថាចង់សម្រាកច្រើនជាងការហាត់ប្រាណហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែការហាត់ប្រាណទៀងទាត់អាចជួយពង្រឹងដល់ភាពរឹងមាំរបស់ជង្គង់ និងបំបាត់ការឈឺចាប់បាន។ យ៉ាងណាមិញ អ្នកអាចធ្វើទៅតាមរបៀបខាងក្រោមនេះដើម្បីគ្រប់គ្រងការឈឺជង្គង់៖
- ចូរចាប់ផ្តើមការហាត់ប្រាណយឺតៗ។ រយៈពេលយូរៗទៅ អ្នកអាចបង្កើនការហាត់ប្រាណខ្លាំងជាងមុន ឬបង្កើនការលើកទម្ងន់ធ្ងន់ជាងមុននៅពេលមានអារម្មណ៍ថាខ្លួនឯងអាចធ្វើបាន
- ខណៈពេលការមិនមានផាសុកភាពមួយចំនួនគឺជារឿងធម្មតា ប៉ុន្តែវាមិនមែនជាការឈឺចាប់ទេ។ ចូរឈប់ហាត់សិនបើសិនជាអ្នកយល់ថាមានការឈឺចាប់ហើយ
- មិនត្រូវបង្ខំខ្លួនឯងឲ្យខំប្រឹងខ្លាំងពេកទេ ជាពិសេសអ្វីដែលធ្វើឲ្យអ្នកឈឺចាប់នៅថ្ងៃបន្ទាប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីភាពញឹកញាប់ដែលអ្នកអាចហាត់ប្រាណបាន និងប្រភេទការហាត់ប្រាណដែលអ្នកគួរតែសាកល្បង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855