កង្វះអាហារូបត្ថម្ភ គឺតែងកើតមានជាទូទៅក្នុងចំណោមអ្នកជម្ងឺមហារីក ជាពិសេសអ្នកដែលកំពុងទទួលការព្យាបាលដោយគីមី។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយវាជាអ្វីមួយដែលអាចមានឥទ្ធិពលលើលទ្ធផលនៃការព្យាបាល។ ដូច្នេះដើម្បីឆាប់ទទួលបានការព្យាបាល និងសម្រេចបាននូវលទ្ធផលល្អប្រសើរ បញ្ហាកង្វះអាហារូបត្ថម្តត្រូវតែដោះស្រាយឱ្យបានតាមរយៈការបង្កើន ឬបន្ថែមជាតិប្រូតេអ៊ីនចាំបាច់ក្នុងរបបអាហារ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកកំពុងទទួលការព្យាបាលដោយគីមីគួរទទួលទាន ៖
១. ធញ្ញជាតិគ្រាប់ពេញ
មិនថាមនុស្សម្នាក់នោះកំពុងទទួលទានការព្យាបាលដោយគីមី ឬក៏អត់ឡើយ ធញ្ញជាតិគ្រាប់ពេញ គឺប្រសើរណាស់សម្រាប់ការទទួលទានជាប្រចាំ ជាពិសេសប្រសិនបើប្រៀបធៀបជាមួយផលិតផលគ្រាប់ធញ្ញជាតិដែលឆ្លងកាត់ការកែច្នៃ។ ការបន្ថែមធញ្ញជាតិគ្រាប់ពេញក្នុងរបបអាហារប្រចាំថ្ងៃផ្ដល់នូវថាមពលបន្ថែមដែលរាងកាយត្រូវដើម្បីស្ដារភាពរឹងមាំឡើងវិញ។ លើសពីនេះទៅទៀត ធញ្ញជាតិគ្រាប់ពេញក៏មានប្រសិទ្ធិភាពជួយគ្រប់គ្រងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារដែលជាផលប៉ះពាល់នៃការព្យាបាលដោយគីមី ដូចជាអាការៈ
ទល់លាមក និងរាគ។
២. អាហារមានផ្ទុកជាតិខ្លាញ់ល្អ
ដើម្បីរក្សាទម្ងន់ត្រឹមត្រូវ អ្នកជំងឹមហារីកដែលកំពុងទទួលការព្យាបាលដោយគីមីគួរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អៗដូចជា គ្រាប់ធញ្ញជាតិ, ផ្លែបឺរ, ប្រេងអូលីវ ព្រមទាំងត្រីសម្បូរខ្លាញ់ រួមមានត្រីសាឌីន, ត្រីសាលម៉ុន, ត្រីធូណា, ត្រី herring និងត្រី mackerel ឱ្យបានច្រើន។ ការទទួលទានផលិតផលទឹកដោះគោមានផ្ទុកជាតិខ្លាញ់ទាប ក៏ជួយឱ្យអ្នកទទួលបាននូវជាតិកាឡូរី, ប្រូតេអ៊ីន និងកាល់ស្យូមបន្ថែមគ្រប់គ្រាន់។
៣. ទឹក
អ្នកដែលកំពុងស្ថិតក្រោមការព្យាបាលដោយគីមី គឺងាយនឹងជួបប្រទះបញ្ហាខ្សោះជាតិទឹក។ នេះហើយជាមូលហេតុដែលអ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណពី ៨ ទៅ ១២ កែវ ឬ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំ។
៤. អាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន
រាងកាយត្រូវការជាតិប្រូតេអ៊ីនគ្រប់គ្រាន់ជាចាំបាច់ដើម្បីទប់ទល់នឹងឥទ្ធិពលនៃការព្យាបាលដោយគីមី។ ការទទួលទានសាច់ក្រហម និងសាច់កែច្នៃក៏ព្រោះអាហារទាំងនេះបង្កើនហានិភ័យនៃជំងឺមហារីក។ ស៊ុត, មាន់, ត្រី, គ្រាប់ធញ្ញជាតិ, គ្រាប់ពូជ និងសណ្ដែកសៀង ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន។
៥. អាហារបង្កើនបរិមាណផ្លាកែត
បរិមាណផ្លាកែតនៃអ្នកដែលទទួលការព្យាបាលដោយគីមី គឺត្រូវថយចុះយ៉ាងខ្លាំង។ ដូច្នេះដើម្បីទទួលបានបរិមាណផ្លាកែតប្រក្រតីឡើងវិញ អ្នកត្រូវទទួលអាហារដែលបង្កើនការផលិតបរិមាណផ្លាកែត រួមមានផ្លែឈើ និងបន្លែបៃតងជាដើម៕