ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលនារីកូនខ្ចីគួរតែប្រយ័ត្ន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងកំឡុងពេលដែលអ្នកសម្រាលរួចចំនួនមួយខែ ក្រៅពីញ៉ាំបាយ និងចូលបន្ទប់ទឹក អ្នកគួរតែគេងលើគ្រែ ព្រោះបើអ្នកដើរច្រើន ឬអង្គុយច្រើន នឹងអាចធ្វើឲ្យស្បូនអ្នកយារធ្លាក់ជាមិនខានឡើយ។
- ប្រសិនជាអ្នកចង់លុបមុខ ឬដុសធ្មេញ អ្នកគួរតែយកទឹកដែលដាំពុះ រួចទុកវាឲ្យក្តៅអ៊ុនៗ ទើបយកមកប្រើបាន។
- អ្នកមិនគួរពរកូននោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់គ្រឿងក្នុងរបស់អ្នក។ ដូចនេះ ពេលដែលអ្នកចង់បំបៅទឹកដោះដល់កូន អ្នកគួរតែបំបៅដោយគេង ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
- អ្នកមិនគួរងូតទឹកឲ្យកូននោះទេ ព្រោះអាចធ្វើឲ្យអ្នកឈឺចង្កេះនៅពេលក្រោយ ថែមទាំងអាចធ្វើឲ្យដៃអ្នកស្ពឹកទៀតផង។
- អ្នកមិនគួរឲ្យរាងកាយត្រូវខ្យល់ឡើយ ព្រោះក្រោយពេលដែលអ្នកសម្រាលរួច រន្ធញើសអ្នកអាចបើកធំ ដោយអាចធ្វើឲ្យអ្នកតែងឈឺក្បាលមិនជានោះទេ។
- អ្នកមិនគួរឡើងជណ្តើរក្រោយពេលដែលសម្រាលរួចនោះទេ ថែមទាំងមិនអាចលើករបស់ធ្ងន់ៗទៀតផង។
- អ្នកមិនគួរហូរទឹកភ្នែកពេលដែលស្ថិតក្នុងដំណាក់កាលកូនខ្ចីទេ ព្រោះអាចធ្វើឲ្យភ្នែកអ្នកងាយខូចខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលដែលអ្នកកូនខ្ចី៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855