ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់កូនដែលកើតក្នុងឆ្នាំទាំងឡាយខាងលើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមែ
កូនដែលកើតក្នុងឆ្នាំនេះ ជាក្មេងដែលខ្លាចច្រើនតាំងពីតូច ដោយខ្លាចគ្រប់យ៉ាង។ ប៉ុន្តែលុះធំឡើង គេនឹងអាចក្លាយជាក្មេងក្លាហានម្នាក់ ដោយអាចនាំទ្រព្យច្រើនជូនអ្នកផ្ទះ ធ្វើឲ្យអ្នកផ្ទះមិនរស់នៅលំបាកវេទនានោះទេ។
ឆ្នាំកុរ
ថ្វីត្បិតតែកូនដែលកើតក្នុងឆ្នាំនេះកំសាក ប៉ុន្តែគេបែរជាមានគំនិតច្នៃប្រឌិតខ្ពស់តាំងពីតូច។ លុះដល់ពេលធំឡើង គេនឹងមានអ្នកជួយច្រើន ធ្វើឲ្យគេអាចធ្វើជាបុគ្គលដែលក្លាហានម្នាក់។ ជាហេតុដែលធ្វើឲ្យគេអាចបំពេញការងារបានយ៉ាងជោគជ័យតែម្តង។
ឆ្នាំជូត
កូនដែលកើតក្នុងឆ្នាំនេះ ជាក្មេងដែលចូលចិត្តយំតាំងពីតូច ប៉ុន្តែគេជាក្មេងដែលយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សា។ លុះដល់ពេលដែលគេបានអាយុ២០ឆ្នាំ គេនឹងអាចក្លាយជាបុគ្គលដែលក្លាហាន ដោយអាចប្រឹងប្រែង និងពុះពារគ្រប់ឧបសគ្គ ធ្វើឲ្យគេអាចដើរដល់ផ្លូវដែលមានទ្រព្យច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)