ជំងឺមុនកើតឡើងនៅពេលដែលគល់រោមត្រូវបានស្ទះដោយកោសិកាស្បែកងាប់ៗ និងប្រេងរបស់ស្បែក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បន្ទាប់មក បាក់តេរីនឹងចាប់ផ្តើមលូតលាស់ និងបង្កជាការរលាកដល់ស្បែក។ ជាធម្មតា មុនកើតឡើងនៅលើមុខ ប៉ុន្តែក៏អាចកើតឡើងនៅលើខ្នង ទ្រូង ក និងដៃបានដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់ដែលនាំឲ្យកើតជំងឺមុន៖
- បម្រែបម្រួលអ័រម៉ូនក្នុងពេលពេញវ័យ មុនពេលស្រ្តីមករដូវ ឬក្នុងពេលមានផ្ទៃពោះ
- កំពុងតែប្រើថ្នាំ
- គ្រឿងសម្អាងជាពិសេស ផលិតផលមានជាតិប្រេងច្រើន ឡូសិនការពារកម្តៅថ្ងៃ និងផលិតផលលាបសក់
- ស្រ្តេស
- ការញិញមុន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការខាត់ស្បែកខ្លាំងៗពេក៕