ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលនារីមានអាយុច្រើនគួរតែប្រយ័ត្នក្នុងដំណាក់កាលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរប្រើថ្នាំផ្តេសផ្តាសទេ ព្រោះថ្នាំមួយចំនួនអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនលូតលាស់មិនបានល្អ ធ្វើឲ្យមានគ្រោះថ្នាក់ជាខ្លាំង។ ដូចនេះ មុនពេលដែលអ្នកចង់ប្រើថ្នាំអ្វីមួយ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
- ពេលដែលអ្នកទើបតែមានផ្ទៃពោះក្នុងកំឡុងពេលពី២ទៅ៣ខែដំបូង អ្នកគួរតែប្រយ័ត្នពីជំងឺឆ្លងទាំងឡាយ ព្រោះបើមានមេរោគឆ្លងចូលក្នុងរាងកាយអ្នក នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូនជាខ្លាំង។
- ក្នុងពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរញ៉ាំស្រាឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានខ្ពស់នោះទេ។ ជាពិសេស ខួរក្បាលរបស់កូនក៏លូតលាស់មិនបានល្អផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- អ្នកម្តាយមិនគួរនៅជិតសារធាតុគីមីនោះទេ ព្រោះសារធាតុទាំងនោះ អាចធ្វើឲ្យកូនក្នុងផ្ទៃមិនអាចលូតលាស់បានល្អឡើយ ដោយអាចលូតលាស់ខ្វះជ្រុងជ្រោយបានយ៉ាងងាយ។
- អ្នកក៏មិនគួរជក់បារី ឬនៅជិតបុគ្គលដែលជក់បារីផងដែរ ព្រោះអាចធ្វើឲ្យអ្នកងាយរលូតកូន កើតមុនខែ លូតលាស់មិនបានល្អ ថែមទាំងអាចធ្វើឲ្យកូនមានរូវរាងមិនគ្រប់ទៀតផង។
- កាហ្វេ និងតែក្រាស់ អ្នកក៏គួរតែចៀសដែរ ព្រោះអាចធ្វើឲ្យកូនកម្រើកច្រើនជាងមុនក្នុងផ្ទៃ ថែមទាំងអាចធ្វើឲ្យការលូតលាស់របស់កូនយឺតផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងពេលដែលពិសារភេសជ្ជៈពីរប្រភេទនេះ។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ មិនគួរឆេវឆាវច្រើនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ទារកផងដែរ។ ដូចនេះ ចំពោះអ្នកម្តាយដែលមានអាយុរាងច្រើន គួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងកំឡុងពេលមានផ្ទៃពោះ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)