ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលនារីគួរតែបោះចោល ទើបអាចធ្វើឲ្យអ្នករឹងមាំបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែបោះចោលខោអាវដែលហួសសម័យទាំងឡាយ ដោយមិនគួរបន្តស្លៀកពាក់នោះទេ ព្រោះខោអាវគឺសំខាន់ចំពោះមនុស្សគ្រប់រូប។ នៅពេលដែលអ្នកស្លៀកពាក់មិនសមរម្យ នោះនឹងធ្វើឲ្យអ្នកមើលទៅមិនថ្លៃថ្នូរ ដោយអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អបាន។ ដូចនេះ អ្នកគួរតែបោះចោល ហើយទិញថ្មី ទើបអាចបង្កើនមន្តស្នេហ៍របស់អ្នក និងធ្វើឲ្យអ្នកមានភាពជឿជាក់ខ្លាំង។
  2. មិត្តភក្តិដែលមានល្បិចច្រើន អ្នកគួរតែបោះចោលឲ្យអស់ ព្រោះបើអ្នកបន្តរាប់អាន នោះនឹងអាចបំផ្លាញអ្នកយ៉ាងងាយ។ ជាពិសេស អាចបំផ្លាញអនាគតអ្នកទៀតផង។ ដូចនេះ អ្នកគួរតែបោះចោលកុំស្តាយឲ្យសោះ ទើបអាចធ្វើឲ្យអនាគតអ្នកភ្លឺស្វាងបាន។
  3. អ្នកគួរតែបោះចោលបុរសដែលបានតែមាត់ ហើយមិនបញ្ចេញជាសកម្មភាព ព្រោះមនុស្សប្រុសប្រភេទនេះមិនអាចផ្តល់សុភមង្គលដល់អ្នកឡើយ មានតែធ្វើឲ្យអ្នកគ្មានអនាគតតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែដើរចេញ ទើបអ្នកអាចរកឃើញសុភមង្គលពិតរបស់អ្នក៕
  4. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង