ជំងឺមហារីកស្បែកប្រភេទ Melanoma គឺជាមហារីកស្បែកដ៏គ្រោះថ្នាក់មួយប្រភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការយល់ដឹងអំពីកត្តាប្រឈមមុខរបស់អ្នកចំពោះជំងឺនេះនឹងអាចជួយបង្ការជំងឺនេះកុំឲ្យកើតឡើង និងរកវាឃើញទាន់ពេលវេលាផង។ យ៉ាងណាមិញ កត្តាប្រឈមនឹងជំងឺមហារីកស្បែកប្រភេទ Melanoma មានដូចជា៖
- ការប៉ះពាល់ទៅនឹងកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យខ្លាំង។ ឡេការពារកម្តៅព្រះអាទិត្យអាចជួយបង្ការកាំរស្មីយូវីកុំឲ្យបំផ្លាញស្បែកបាន
- ការឧស្សាហ៍គេងអាំងថ្ងៃ
- ការមានបញ្ហាការរលាកដោយសារតែពន្លឺព្រះអាទិត្យធ្ងន់ធ្ងរ និងពងបែក
- ការរស់នៅក្នុងតំបន់ដែលមានពន្លឺព្រះអាទិត្យក្តៅខ្លាំង
- ការមានប្រវត្តិផ្ទាល់ខ្លួន ឬគ្រួសារកើតមានជំងឺមហារីកស្បែក
- កំពុងតែមានអាយុ ៥០ឆ្នាំ ឬប្រជ្រុយច្រើន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែមានស្បែកងាយនឹងរងការរលាកខ្លាំង៕