បើសិនជាបន្ទប់គេងរបស់អ្នកមានពន្លឺភ្លើង សម្លេង ឬពោរពេញទៅដោយសកម្មភាពនៅពេលធ្វើដំណើរច្រើនពេក វាសុទ្ធសឹងតែជាមូលហេតុនាំឲ្យអ្នកមិនអាចគេងលក់ ឬសម្រាកបានគ្រប់គ្រាន់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ដើម្បីជួយឲ្យអ្នកគេងលក់កាន់តែស្រួល យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរប្រើម៉ាសបិតភ្នែកណាដែលត្រូវនឹងភ្នែកអ្នក ផ្តល់ផាសុកភាព និងជួយទប់ស្កាត់ការចាំងពន្លឺចូលភ្នែកបាន។ យកល្អគួរតែជ្រើសយកម៉ាសបិតភ្នែកណាដែលមានក្រឡុកភ្នែកទើបជួយការពារការកកិតនឹងគ្រាប់ភ្នែកបាន
- ចូរយកខ្នើយតូចមួយដាក់តាមខ្លួនពេលធ្វើដំណើរ
- ចូរដាក់ភួយដែលទន់ និងកក់ក្តៅផ្ទាល់ខ្លួនតាមខ្លួនផង
- ចូរដាក់កាសឆ្នុកត្រជាក់តាមខ្លួនផងដើម្បីជួយបំបាត់ការលឺសម្លេងរំខាន ឬអ្នកក៏អាចជ្រើសរើសកាសដែលមានសម្លេងស និងអាចកែរសម្រួលសម្ពាធក្នុងត្រចៀកផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើប្រាស់ក្រែមលាបដៃមានក្លិនផ្កាឡាវ៉ែនឌឺ ព្រោះវាជួយឲ្យអ្នកធូរស្រាលក្នុងអារម្មណ៍នៅពេលគេង៕