វីតាមីន B12 មាននាទីជួយថែរក្សាសរសៃប្រសាទ និងកោសិកាឈាមឲ្យមានសុខភាពល្អ និងជួយដល់ការបង្កើតជា DNA ទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ អ្នកក៏គួរតែយល់ដឹងបន្ថែមអំពីវីតាមីន B12 ដូចខាងក្រោមនេះដែរ៖
- វីតាមីន B12 ត្រូវបានគេរកឃើញពីធម្មជាតិក្នុងអាហារធ្វើពីសាច់សត្វ និងត្រូវបានគេបញ្ចូលទៅក្នុងអាហារកៃឆ្នៃមួយចំនួន
- វីតាមីន B12 គឺជាសមាសធាតុមួយនៃវីតាមីនចម្រុះភាគច្រើន។
- មនុស្សយើងភាគច្រើនទទួលបានវីតាមីន B12 គ្រប់គ្រាន់ពីចំណីអាហារដែលយើងញ៉ាំ។ ប្រហែល ១.៥ ទៅ ១៥ភាករយទេដែលកង្វះវីតាមីនមួយនេះ ហើយជាធម្មតាកើតឡើងដោយសារតែមានបញ្ហានៃការបឺតស្រូបជីវជាតិមួយនេះតែម្តង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកមិនទទួលបានវីតាមីន B12 គ្រប់គ្រាន់ទេ វាអាចធ្វើឲ្យអស់កម្លាំង ខ្សោយ ស្រកទម្ងន់ ស្ពឹកដៃនិងជើង មានបញ្ហាលើតុល្យភាពរាងកាយ វង្វេងវង្វាន់ ខ្សោយការចងចាំ និងកើតជាដំបៅជាដើម៕