មនុស្សគ្រប់គ្នាត្រូវការជាតិប្រៃខ្លះដើម្បីជួយថែរក្សាតុល្យភាពជាតិទឹករបស់រាងកាយ។ ប៉ុន្តែការដែលទទួលបានជាតិប្រៃច្រើនពេកអាចធ្វើឲ្យទាញជាតិទឹកចូលក្នុងឈាម និងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រហែលជា ៧៥ភាគរយនៃជាតិប្រៃដែលយើងញ៉ាំគឺបានមកពីអាហារកៃឆ្នៃ។ ដូច្នេះដើម្បីបន្ថយការញ៉ាំប្រៃ ខ្ញុំសូមណែនាំគន្លឹះដូចខាងក្រោមនេះ៖
- ចូរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
- ចូរញ៉ាំអាហារណាដែលសម្បូរជាតិប៉ូតាស្យូម ដូចជា បន្លែពណ៌បៃតង និងផ្លែចេក។ ប៉ូតាស្យូមអាចជួយបន្ថយឥទ្ធិពលរបស់ជាតិសូដ្យូមក្នុងសម្ពាធឈាមបាន
- ចូរជ្រើសរើសអាហារសម្រនណាដែលគ្មានជាតិប្រៃ
- ចូរកុំភ្លេចអានស្លាកសញ្ញាដែលដាក់លើផលិតផលអាហារដើម្បីចង់ដឹងថាមានជាតិប្រៃច្រើនឬអត់?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)