អេឡិចត្រូលីត្រគឺជាជាតិរ៉ែក្នុងរាងកាយ ដែលមានបន្ទុកអេឡិចត្រិច។ វាស្ថិតនៅក្នុងឈាម ទឹកនោម ជាលិកា និងទឹកសរីរៈ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សូដ្យូម កាលស្យូម ប៉ូតាស្យូម ក្លរ ផូស្វាត និងម៉ាញ៉េស្យូមគឺជាប្រភេទនៃអេឡិចត្រូលីត្រដែលត្រូវបានបឺតស្រូបចេញពីអាហារដែលយើងញ៉ាំ និងទឹកដែលយើងផឹក។ ខាងក្រោមនេះគឺជាតួនាទីរបស់អេឡិចត្រូលីត្រដែលធ្វើការក្នុងរាងកាយរបស់យើង៖
- ផ្តល់តុល្យភាពដល់ជាតិទឹកក្នុងរាងកាយ
- ផ្តល់តុល្យភាពដល់អាស៊ីត ឬបាសរបស់រាងកាយ
- ដឹកជញ្ជូនជីវជាតិចូលទៅក្នុងកោសិកា
- ដឹកជញ្ជូនកាកសំណល់ចេញពីកោសិកា(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជួយឲ្យប្រាកដថា សរសៃប្រសាទ សាច់ដុំ បេះដូង និងខួរក្បាលធ្វើការបានយ៉ាងល្អ៕