ខណៈពេលដែលការឈឺក្បាលភាគច្រើនមិនមែនជារឿងធ្ងន់ធ្ងរ តែវាមានអាការៈព្រមានច្រើនណាស់ដែលអ្នកត្រូវទៅជួបពេទ្យ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកត្រូវចាត់ទុកថា ការឈឺក្បាលរបស់អ្នកជារឿងធ្ងន់ធ្ងរ៖
- ស្រាប់តែឈឺក្បាលភ្លាមៗញឹកញាប់នៅអាយុចាប់ពី ៥០ឆ្នាំឡើង
- ការឈឺក្បាលដែលមានលក្ខណៈធ្ងន់ធ្ងរ ឬយល់ថា វាមានលក្ខណៈខ្លាំងជាងការឈឺក្បាលដែលអ្នកធ្លាប់ជួប
- ការឈឺក្បាលបន្តខ្លាំងទៅៗ ឬឈឺចាប់ខ្លាំងទៅនៅពេលក្អក ឬធ្វើចលនារាងកាយ
- ការឈឺក្បាលដែលធ្វើឲ្យផ្លាស់ប្តូរមុខងារផ្លូវចិត្ត ឬចរិកលក្ខណៈ
- ការឈឺក្បាលដែលកើតឡើងក្រោយពីមានរបួសនៅក្បាល
- ការឈឺក្បាលដែលធ្វើឲ្យអ្នកភ្ញាក់ពីគេង ឬរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការឈឺក្បាលដែលជាប់ទាក់ទងនឹងអាការៈផ្សេងៗទៀតដូចជា ក្រហមភ្នែកហើយឈឺក្បាលខ្លាំង រឹងក វង្វេងវង្វាន់ ភ្លឺលភ្នែក ស្ពឹក ខ្សោយ ឬប្រកាច់៕