ការដែលធាត់ខ្លាំងប្រហែលជាបង្កើនការប្រឈមនឹងការឈឺក្បាលបែបប្រកាំងលើមនុស្សវ័យក្មេង និងវ័យកណ្តាល។ អាយុ ភេទ និងរបៀបដែលរាកងាយដឹកនាំខ្លាញ់សុទ្ធតែមានការប្រឈមនឹងការឈឺក្បាលបែបប្រកាំងទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកដែលមានអាយុចាប់ពី ២០ ទៅ ៥៥ឆ្នាំ ដែលមានទំហំចង្កេះធំៗ ទំនងជាមានការឈឺក្បាលបែបប្រកាំជាងអ្នកដែលមានទំហំចង្កេះតូចជាងនេះ។
ការឈឺក្បាលបែបប្រកាំត្រូវបានស្រ្តីអាយុក្នុងវ័យដូចគ្នាដែលមានការធាត់ដុះក្បាលពុះប្រាប់ថា ឈឺក្បាល ៣៧ភាគរយ ខណៈពេលដែលអ្នកមិនមានការធាត់មានតែ ២៩ភាគរយទេ។ ក្នុងចំណោមបុរសអាយុ ២០ទៅ ៥៥ឆ្នាំ ក្នុងនោះបុរសដែលមានខ្លាញ់ក្បាលពោះខ្លាំងប្រមាណ ២០ភាគរយប្រាប់ថាឈឺក្បាលបែបប្រកាំង ខណៈពេលដែលអ្នកគ្មានក្បាលពោះឈឺក្បាលតែ ១៦ភាគរយតេ។ ក្នុងចំណោមអ្នកដែលអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ ភាពធាត់ខ្លាំងរបស់រាងកាយមិនជាប់ទាក់ទងនឹងការឈឺក្បាលបែបប្រកាំងឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែការប្រឈមនឹងការឈឺក្បាលបែបនេះមានការថយចុះលើស្រ្តីដែលអាយុចាប់ពី ៥៥ឆ្នាំ និងមានទំហំចង្កេះធំៗទៅវិញ៕