សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំថា ការកាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ឲ្យតិចជាង ៦ភាគរយនៃជាតិខ្លាញ់សរុបគឺជារឿងល្អមួយ ជាពិសេសសម្រាប់អ្នកដែលត្រូវការបញ្ចុះជាតិខ្លាញ់អាក្រក់ពីក្នុងខ្លួនតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារបៀបក្នុងការកាត់បន្ថយខ្លាញ់ប្រភេទនេះ៖
- ចូរញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើពីទឹកដោះគោ សាច់បក្សី ត្រី និងគ្រាប់ធញ្ញជាតិ។ ចូរកាត់បន្ថយការញ៉ាំសាច់ក្រហម ផលិតផលធ្វើទឹកដោះគោមានខ្លាញ់ខ្ពស់ និងអាហារ ឬភេសជ្ជៈមានជាតិផ្អែមច្រើន
- ចូរជ្រើសរើសប្រេងបន្លែ Unhydrogenated ដូចជា ប្រេងល្ហុង ប្រេងផ្កាឈូករ័ត្ន ឬប្រេងអូលីវដើម្បីឆា ឬធ្វើម្ហូបញ៉ាំ
- នំដូណាត់ ម៉ូហ្វី និងខេក មានជាតិខ្លាញ់ Trans Fat ខ្ពស់ណាស់ ដូច្នេះគួរតែកាត់បន្ថយវាចេញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កាត់បន្ថយការញ៉ាំអាហារចៀនដែលធ្វើពីប្រេងបន្លែ Hydrogenated៕