ចង្កោមរោគសញ្ញាភ្នែកស្ងួតកើតឡើងនៅពេលដែលភ្នែកអ្នកមិនអាចបង្កើតជាទឹកភ្នែកបានគ្រប់គ្រាន់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលអ្នកអាយុកាន់តែច្រើន អ្នកទំនងជាមានបញ្ហាជំងឺជាច្រើនដែលនាំឲ្យស្ងួតភ្នែកដូចជា ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាក្រពេញទីរ៉ូអ៊ីតជាដើម។ យ៉ាងណាមិញ ថ្នាំជាច្រើនក៏អាចប៉ះពាល់ដល់សមត្ថភាពរបស់ក្រពេញទឹកភ្នែកក្នុងការផលិតទឹកភ្នែកឲ្យបានល្អដែរ។ ខាងក្រោមនេះគឺជារបៀបក្នុងការគ្រប់គ្រងភ្នែកស្ងួតដែលអ្នកអាចធ្វើបាន៖
- បង្កើនសំណើមក្នុងផ្ទះតាមរយៈការបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងផ្ទះ
- ចូរប្រើប្រាស់វ៉ែនតាការពារកម្តៅព្រះអាទិត្យនៅខាងក្រៅផ្ទះដើម្បីការពារភ្នែកពីពន្លឺព្រះអាទិត្យ និងអាកាសធាតុក្តៅ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពាក់វ៉ែនតាការពារបន្ថែមចៀសវាងការប្រើតែឡែននៅភ្នែកតែមួយមុខ
- ចូរប្រើប្រាស់ទឹកបន្តក់ភ្នែកដើម្បីបង្កើនសំណើមដល់ភ្នែក
- ចូរធ្វើយ៉ាងណាឲ្យត្របកភ្នែកខាងក្នុងស្អាតផង៕