តើមានរបស់អ្វីខ្លះដែលអ្នកគួរតែលះបង់ នៅពេលដែលអ្នកចង់ឱ្យខ្លួនឯងខ្លាំងជាងមុននោះ? អ្នកអាចសាកល្បងធ្វើតាមអត្ថបទនេះបាន នោះអ្នកនឹងអាចក្លាយជាមនុស្សដែលខ្លាំង។តើមានចំនុចអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែហ៊ានលះបង់ចោលមុខមាត់ដើម្បីសម្រេចរឿងអ្វីមួយ បើអ្នកមិនហ៊ានបោះបង់ចោល នោះអ្នកនឹងមិនអាចជោគជ័យឡើយ។
- អ្នកត្រូវតែបោះបង់ចោលសម្ពាធផ្សេងៗដែលអ្នកជួប ព្រោះបើអ្នកមិនទម្លាក់សម្អាធផ្លូវចិត្តអ្នកឱ្យអស់ទេ អ្នកមិនអាចបំពេញការងារផ្សេងៗបានល្អឡើយ។
- អ្នកត្រូវតែបោះចោលរឿងអតីតកាល ត្រូវតែរៀនចេះទទួលយកការពិត រៀនចេះគិតដល់ផ្លូវល្អចំពោះគ្រប់រឿង មិនត្រូវគិតតែផ្លូវអាក្រក់ឡើយ។
- អ្នកត្រូវតែបោះចោលចំណុចដ៏សំខាន់មួយទៀតគឺ ភាពខ្ជិលច្រអូស ព្រោះវាអាចនាំអ្នកដើរដល់ផ្លូវវិនាស ដូចនេះអ្នកត្រូវតែខិតខំប្រឹងប្រែង ទើបអ្នកអាចក្លាយជាមនុស្សដែលខ្លាំងបាន មានតែការប្រឹងនេះទេ ទើបអាចធ្វើឱ្យមនុស្សគ្រប់រូបដើរដល់ផ្លូវជោគជ័យ និងមានអនាគតដ៏ត្រចេះត្រចង់។
- អ្នកត្រូវតែបោះបង់ចោលភាពត្អូយត្អែរដែលមានក្នុងចិត្តអ្នក ដោយនៅពេលដែលបរាជ័យដើរបន្ទោសអ្នកនេះ អ្នកនោះឡើយ ព្រោះគ្មាននរណាដែលធ្វើឱ្យអ្នកបរាជ័យឡើយក្រៅពីខ្លួនឯង។ ដូចនេះត្រូវតែក្រោកឈរសារជាថ្មីដើម្បីធ្វើវាឱ្យសម្រេច នោះជីវិតអ្នកនឹងភ្លឺស្វាងជាមិនខានឡើយ រៀនចេះទទួលយកកំហុសដើម្បីកែប្រែខ្លួនឯង។
- អ្នកត្រូវតែបោះបង់ចោលភាពសង្ស័យ រារ៉េ បើចង់ធ្វើរឿងអ្វីមួយ ត្រូវតែអនុវត្តភ្លាម បើពុំដូច្នោះទេ អ្នកអាចបាត់បង់ឱកាសដ៏ល្អជាមិនខានឡើយ។
- អ្នកត្រូវតែបោះបង់ចោលភាពមិនទុកចិត្តទាំងអស់នៅពេលដែលអ្នកប្រើមនុស្ស បើអ្នកមិនចោលទេ នោះអ្នកនឹងមិនអាចជោគជ័យ និងមិនអាចក្លាយជាមនុស្សពូកែឡើយ ព្រោះសូម្បីតែមនុស្សដែលអ្នកប្រើក៏អ្នកមិនទុកចិត្តដែរ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)